កូនឈើប្រណិតនឹងកូនឈើហូបផ្លែជិត១០០០ដើម ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ យកទៅដាំនៅក្នុងបរិវេណសាលាបឋមសិក្សាទំនប់ ដើម្បីអបអរបុណ្យរុក្ខទិវា៩កក្តដាឆ្នាំ២០២៣

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ ឯកឧត្តម គីម រិទ្ឋីអភិបាននៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត យកកូនឈើប្រណិតនឹងកូន

ឈើហូបផ្លែជិត២០០០ដើម យកទៅដាំនៅក្នុងបរិវេណសាលាបឋមសឹ

ក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីអបអរសាទរ បុណ្យរុក្ខទិវា៩កក្តដាឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រៈវិហារ បានបញ្ជាក់ថា សម្រាប់ពិធីដាំកូនឈើនៅក្នុងថ្ងៃនេះ ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បានដាំកូនឈើប្រភេទចម្រុៈសរុបចំនួនជិត១០០០ដើមក្នុងនោះកូនឈើក្រញូងចំនួន១០០ដើម កូនឈើបេងចំនួ

ន២០០ដើម នឹងកូនឈើធ្នង់ចំនួន៧០០ដើម នៅក្នុងបរិវេណសាលាបឋមសឹក្សាទំនប់ ដោយឡែកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ក៍បានចូលរួមចំណែកចែកកូនឈើហូបផ្លែសរុបចំនួន៦០០ដើម ក្នុងនោះមានកូនស្វាយចំនួន២០០ដើម កូនខ្នុរចំនួន២០០ដើម កូនអំពិលផ្អែមចំនួន១០០ដើម នឹងកូនទៀបបារាំងចំនួន១០០ដើមជូនដល់ប្រជាពលរដ្ឋយកទៅដាំដុះនៅក្នុងលំនៅដ្ឋានផងដែរ។

លោក ពឹងទ្រីដា បានបន្តអោយដឹងថា ចំពោះកូនឈើដែលបានចែកជូនបងប្អូនប្រ

ជាពលរដ្ឋយកទៅដាំដុៈនោះ ថ្វីត្បិតតែមិនទាន់បានទទួលផលនៅពេលនេះក៍ពិតមែនក៍ប៉ុន្តែនៅពេលអនាគត់យើងនឹងទទួលបានផលផ្លែផ្កាជាក់ជាមិនខានហើយក៍បានជួយចូលរួម

ចំណែកលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនបានមួយកំរិតថែមទៀតផងដែរ ។

ឯកឧត្តម គីម រិទ្ឋី បានថ្លែងការកោតសរសើរដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តនឹងខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការជួយដល់

ប្រជាពលរដ្ឋខេត្តព្រះវិហារ អោយទទួលបានជោកជយ័ក្នុងការផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុន ចំណែកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារក៍បានប្រឹងប្រែងការពារ ទប់ស្កា

ត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជយ័ផងដែរ ឯកឧត្តម គីម រិទ្ឋី បានជម្រុញអោយមន្ទីរជំនាញជុំវិញខេត្ត ត្រូវបន្តសកម្មភាពក្នុងការការពារព្រៃឈើអោយបានគង់វង់ជាប្រយោជន៏សម្រាប់ក្មេងជំនាន់ក្រោយនឹងសង្គមជាតិយើងទាំងមូលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *