ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៦នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
តាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា៖ វេលាម៉ោង០៣ និង៣៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចខារ៉ាអូខេ HAO JIANG ស្ថិតនៅភូមិ តាបឹប សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦ នាក់ មានដូចខាងក្រោម៖១.ឈ្មោះ វូ ង្វៀងថាន់ដាក ភេទប្រុស អាយុ២២ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២.ឈ្មោះប៊ូយ វ៉ាន់វៀក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកគិតលុយ មានទីលំនៅបច្ចុប្បន្នស្នាក់នៅខេធីវី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ ង្វៀង ធីធូហាន់ ភេទស្រី អាយុ២៦ឆ្នាំជនជាតិវៀតណាម មុខរបរអ្នកគិតលុយហាងខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្នស្នាក់នៅហាងខារ៉ាអូខេ ស្ថិតនៅភូមិ តាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ៤.ឈ្មោះ ង្វៀង វាំងសឺង ភេទប្រុស អាយុ២២ឆ្នាំជនជាតិវៀតណាម មុខរបរ បុគ្គលិកហាងខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្នស្នាក់នៅហាងខារ៉ាអូខេ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៥.ឈ្មោះ វៀង ឌឹកជុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកគិតលុយ មានទីលំនៅបច្ចុប្បន្នស្នាក់នៅខេធីវី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៦.ឈ្មោះ ហ្វាយ វ៉ាងមិញ ភេទប្រុស អាយុ៤៦ឆ្នាំជនជាតិវៀតណាម មុខរបរអ្នកបើកបរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅKTV ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ហើយវត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបានរួមមាន ៖-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់មានទម្ងន់១.០០ក្រាម(គិតទាំងសំបកវេចខ្ចប់) -ម្សៅម៉ត់ពណ៌សចំនួន០៣កញ្ចប់មានទម្ងន់១៦.១០ក្រាម(គិតទាំងសំបកវេចខ្ចប់)-ម្ស៉ៅម៉តកញ្ចប់ពណ៌លឿងចំនួន០៣ កញ្ចប់ មានទម្ងន់២៨.៩០ ក្រាម(គិតទាំងសំបកវេចខ្ចប់) -ទឹកថ្នាំពណ៌ទឹកក្រូចចំនួនដប មានទម្ងន់ ៩២.៧ ក្រាម(គិតទាំងសំបកវេចខ្ចប់)
-កុំព្យូទ័រដែចំនួន០១គ្រឿងពណ៌ស -រថយន្តម៉ាកALPHARD ចំនួន០១ គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2Bi-4719 -ទូរស័ព្ទដៃចំនួន០៥គ្រឿង -IPed ចំនួន០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតានីតិវិធីច្បាប់៕