រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាក ពិន័យលើបុរស៣នាក់នូវទឹកប្រាក់ចំនួន៣លានរៀលក្នុងម្នាក់មិនព្រមឲ្យធ្វើចត្តាឡីសក័

 

ព្រះសីហនុរៈ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរស៣នាក់ ក្នុងនោះមានបុរសឈ្មោះ នូវ ចន្ថា មានអាសយ័ដ្ឋាននៅភូមិ៥  សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀនហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ  បុរសទី២ ឈ្មោះ លន់ សុផល  មានអាសយ័ដ្ឋាននៅភូមិ១សង្កាត់លេខ៤ ក្រុងព្រះសីហនុ (តាមផ្លូវផ្ទះតាឆេ)ធ្វើការនៅក្នុងសណ្ឋាគារជីនប៊ី២ ក្នុងក្រុងព្រះសីហនុ។ បុរសទី៣ ឈ្មោះពុត ម៉ុន  មានអាសយ័ដ្ឋាននៅភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ ម្តុំខាងមុខស្រះទឹកជិតរោងចក្រស្រាបៀអង្គរ ធ្វើការនៅក្នុងសណ្ឋាគារជីនបុី១ ក្នុងក្រុងព្រះសីហនុ។ អ្នកទាំង៣ ជាអ្នកពាក់ពន្ធ័ដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ១៩ ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ដាក់ឲ្យធ្វើចត្តាឡីសក័ដោយខ្លួនឯងនៅក្នុងផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់ទាំង៣ មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ដូច្នេះនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាក ពិន័យលើបុរសទាំង៣រូបនេះ ជាប្រាក់ក្នុងម្នាក់ៗចំនួន ២លានរៀល យោងតាមអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ម្យ៉ាងទៀតជាការព្រមាន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កុំឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោល ការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *