កំពង់ធំ .ស្ងាត់ៗបែកធ្លាយរឿងនាំគ្នាប្រព្រឹត្តអំពើពុករលួយតាំងពីថ្នាក់ឃុំរហូតមន្រ្តីជំនាញខេត្តកំពង់ធំ.ដោយយកថវិការបស់មូលនិធិឃុំសង្កាត់សម្រាប់ឆ្នាំ២០២៣ទៅអោយឈ្មួញធ្វើផ្លូវបេតុងឈ្មោះ.សឿនចាន់.ដែលផ្លូវនោះមានប្រវែងជាង៨០០ម.ស្ថិតនៅភូមិទួលសង្កែ.ឃុំកំពង់ថ្ម.ស្រុកសន្ទុក.ខេត្តកំពង់ធំ។
យោងតាមប្រភពច្បាស់ការរបស់ក្រុមប្រឹក្សាឃុំបានខ្សឹបបង្ហើបប្រាប់ថាគម្រោងមូលនិធិឃុំកំពង់ថ្មឆ្នាំ២០២៣នេះដូចមិនទាន់មានការដេញទេទំនងជាមានការសម្របសម្រួលគ្នារវាងមេៗជាមួយនិងក្រុមហ៊ុនផ្លូវ។
លោកសឿនចាន់ជាអ្នកម៉ៅការកសាងផ្លូវបានឆ្លើយប្រាប់តាមទូរសព្ទថាខ្លួនគេពិតជាបានទទួលធ្វើផ្លូវបេតុងមួយខ្សែនេះមែន.ដោយមានការសម្របសម្រួកពីថ្នាក់ឃុំ.ស្រុក.មន្ត្រីជំនាញខេត្ត.ក្នុងតម្លៃជាង៣០០លានរៀល។
ប្រជាពលរដ្ឋរស់នៅទីនោះបានហួសចិត្តនិងលោកមេឃុំកំពង់ថ្ម.ដោយមិនបានយកថវិកាគម្រោងមូលនិធិឆ្នាំ២០២៣នេះមកដាក់ដេញ
ថ្លៃជាសាធារណះដើម្បូីចំណេញថវិកាជាតិឬអាចថាសល់ផ្លូវ២ខ្សែបន្ថែមទៀតបើសិនដេញថ្លៃជាចំហរត្រឹមត្រូវ។
គួររំលឹកថានៅក្នុងខេត្តកំពង់ធំមានចំនួន៨១ឃុំសង្កាត់.ហើយគម្រោងដេញផ្លូវដែលជាកញ្ចប់ថវិការបស់មូលនិធិឃុំសង្កាត់សម្រាប់ឆ្នាំ២០២៣នេះត្រូវបានដាក់អោយដំណើរការដេញថ្លៃជា.ចំហររួចរាល់តាំងពីដើមខែសីហាឆ្នាំ២០២៣កន្លងទៅនេះតែដោយ
ឡែកនៅឃុំកំពង់ថ្ម.ស្រុកសន្ទុក.ខេត្តកំពង់ធំ
វិញគេមិនទាន់ឃើញមានខាងលទ្ធកម្មឃុំនិងមន្ទីរជំនាញអន្តរវិស័យវិនិយោគខេត្តប្រកាសដេញថ្លៃឡើយ។ដោយមានការរៀបចំសម្រប
សម្រួលតាមប្រព័នពុករលួយក្រៅផ្លូវការ.ផ្ទុយពីច្បាប់.ធ្វើអោយបាត់បង់ថវិកាជាតិនិងបាត់បង់ទំនុកចិត្តប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះដែរ.លោកឡងគីសឹង.អភិបាល
ស្រុកសន្ទុក. បានអះអាងថាស្រុកសន្ទុកមានចំនួន១០ឃុំ.បានដំណើរការដាក់អោយដេញថ្លៃអស់ចំនួន៩ឃុំហើយ.តែដោយឡែកនៅឃុំកំពង់ថ្មនេះ.លោកមានការចន្លោះប្រហោងមែនហើយណាមួយវាជាសិទ្ធរបស់ប្រធានលទ្ធកម្មឃុំនិងមន្ទីរជំនាញផង.លោកមិនបានជ្រៀតជ្រែកទេ។
ចំណែកលោកចាយប៊ុនលី.មេឃុំកំពង់ថ្ម.បានប្រាប់អ្នកសារព័ត៍មានតាមទូរសព្ទ.ទាំងបំពាន់ថាផ្លូវនេះបានដេញថ្លៃរួចហើយ.ខណះដែលលោកមេភូមិនិងប្រជាពលរដ្ឋនៅទីនោះព្រមទាំងមេបុស្តិនិងក្រុមប្រឹក្សាឃុំមិនបានដឹងបន្តិចសោះឡើយ។
សូមបញ្ជាក់ថា.រាល់ការដេញថ្មៃនៅតាមបណ្តាឃុំនីមួយៗនៅក្នងស្រុកសន្ទុកបានថយចុះខ្លាំងឬតម្លៃទាបនៅសល់ត្រឹមតែ២០ទៅ៣០%ទេ។