លទ្ធផលនៃការចុះអនុវត្តផែនការចាក់វ៉ាក់សាំងការពារជំងឺឆ្លងលើសត្វគោ ក្របី ទូទាំងខេត្តកំពង់ធំ

កំពង់ធំ : រហូតមកដល់ថ្ងៃនេះ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ  បានអះអាងថា ការចុះចាក់វ៉ាកសាំងការពារជំងឺឆ្លងដល់សត្វគោ ក្របីទូទាំងខេត្តកំពង់ធំ បានចំនួន៣២%នៃផែនការថ្នាក់ជាតិហើយ  នេះបើផ្អែកតាមការលើកឡើងរបស់លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងសបុព្យាបាលខេត្តកំពង់ធំ។

ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ លោកចាន់ បញ្ញាវ័ន្ត បានបន្តឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៣ សត្វគោ ក្របីចំនួន២២២.៥៧១ក្បាល ក្នុងនោះក្របីចំនួន៤៥១២៦ក្បាល ត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាម នៅទូទាំងខេត្តកំពង់ធំ ។

លោកបានបន្តឲ្យដឹងទៀតថា ការិយាល័យផលិតកម្ម និងបសុព្យាបាល និងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីបសុពេទ្យ និងភ្នាក់ងារសុខភាពសត្វដើម្បីចុះចាក់ថ្នាំការពារជំងឺឆ្លងដល់សត្វគោ ក្របីជូនប្រជាកសិកនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុកទូទាំងខេត្តឲ្យបាន១០០% និងបន្តធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចាក់ថ្នាំការពារជំងឺឆ្លងសត្វឲ្យកសិករបានយល់កាត់តែច្បាស់ និងយល់ពីវិធានការ ការពារ ទប់ស្កាត់ជំងឺឆ្លង ព្រមទាំងវិធានការអនាម័យ ទ្រុង ស្នូកទឹក ស្នូកចំណីអាហារ រួមនិងការត្រៀមបំរុងទុកនៅចំណី ស្មៅ សំរាប់សត្វនាពេលមានទឹកជំនន់ ។

លោក ចាន់ បញ្ញាវ័ន្ត បានបញ្ជាក់ដែថា  ទន្ទឹមនិងការចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារនេះដែ ក៍ជួបការលំបាកមួយចំនួនដែដូចជា ប្រជាកសិករចិញ្ចឹមសត្វមួយចំនួន គឺគាត់មិនបានចូលរួមយកសត្វមកចាក់ទេ ដោយសារសត្វរបស់គាត់ប្រលែងឲ្យដើរស៊ីតាមព្រៃ តាមចំការ តាមវាល អត់មានខ្សែរ ឬកន្លុះ ជាហេតុធ្វើឲ្យលំបាកក្នុងការប្រមូលកៀងគរយកមកចាក់វ៉ាក់សាំងនេះ ។

លោកបានបន្តឲ្យដឹងថា ទិសដៅបន្តគឺ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងបន្តចាក់វ៉ាក់សាំងដល់សត្វ ដើម្បីការពារជំងឺសារទឹក អុតក្ដាម សំរាប់រដូវវស្សា និងវ៉ាក់សាំងការពារជំងឺ  បូសខ្យល់ ដុំពកស្បែក នៅរដូវប្រាំង ។ ដូច្នេះទេ គឺសូមសំណូមពរឲ្យអាជ្ញាធរ ស្រុក ក្រុងទាំង9ជម្រុញដល់ប្រជាកសិករចិញ្ចឹមសត្វធ្វើយ៉ាងណាឲ្យពួកគាត់ចូលរួមបានច្រើនកុះករ គឺជំនាញមិនខ្វះទេថ្នាំសំរាប់ផ្ដល់ជូន ។

ដោយឡែក លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៍បានបញ្ជាក់ផងដែថា ឆ្នាំ2023នេះ ក៍ដូចឆ្នាំកន្លងទៅដែ មន្ទីរកសិកម្ម និងបន្តធ្វើការផ្សព្វផ្សាយវិធានការការពារ និងចាត់មន្ត្រីជំនាញឲ្យចុះតាមដានស្ថានភាពសត្វនៅតាមមូលដ្ឋានជាប់ជាប្រចាំ ហើយលោកក៍សូមអំពាវនាវដល់ប្រជាកសិករចិញ្ចឹមសត្វទាំងអស់ឲ្យរាយការជាបន្ទាន់ មកខាងភ្នាក់ងារសុខភាពសត្វ ឬអាជ្ញាធរនៅជិត ប្រសិនបើមានករណីសង្ស័យសត្វឈឺឬងាប់ នៅតាមមូលដ្ឋាន ហើយលោកសង្ឍឹមលើស្មារតីចូលរួមសហការពីប្រជាកសិករ អាជ្ញាធរ ជាមួយមន្ទីរកសិកម្ម ដើម្បីសុវត្តិសត្វរបស់កសិករ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *