ព្រះវិហារ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអាជ្ញាធរជាតិព្រះវិហារ បានចុះពិនិត្យវឌ្ឍនភាពការងារនៃការអភិរក្ស និងជួសជុលសំណង់បុរាណ និងរចនាសម្ពន្ធទេសចរណ៍លើភ្នំដងរ៉ែក ប្រាសាទព្រះវិហារ ក្នុងនោះមាន ស្ពានហាលខាងលិចគោបុរៈទី៥ ជណ្តើរបុរាណខាងជើង ការដ្ឋានជួសជុលគោបុរៈទី៥ អនុវត្តដោយឥណ្ឌា ទីតាំងដាក់ស្លាកព័ត៌មានទេសចរណ៍ ទីតាំងគ្រោងសាងសង់កម្រាលឈើនៅចំណុចប៉ើយតាឌី និងការគ្រប់គ្រងបរិស្ថានផងដែរ។
ក្នុងដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពការងារនេះ ឯកឧត្តមអគ្គនាយក បានលើកទឹកចិត្តដល់មន្រ្តីបច្ចេកទេស ឱ្យបន្តខិតខំអនុវត្តការងារអភិរក្ស ប្រាសាទដើម្បីថែរក្សាបាននូវតម្លៃលេចធ្លោជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះអោយត្រចះត្រចង់៕