ព្រះវិហារ៖ នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ និស្សិតកម្មវិធីមូសុងប្រមាណ ៤០នាក់ បានធ្វើទស្សនៈកិច្ចសិក្សានៅរមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទកោះកេរ ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។
ដំណើរទេស្សនកិច្ចសិក្សានេះ បានដឹកនាំដោយលោកសាស្រ្តាចារ្យ Éric Bourdonneau លោកគ្រូអ្នកគ្រូ និងមានការសម្របសម្រួលដោយលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ។
ជាចុងបញ្ចប់នៃកម្មវិធីទស្សនកិច្ចសិក្សានេះ អ្នកសម្របសម្រួលនៃគម្រោងមនុស្សសាស្រ្តបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ដែលបានជួយសម្របសម្រួលទស្សនកិច្ចសិក្សានេះប្រកបដោយបរិយាកាសរីករាយក្រៃលែងដល់ក្រុមនិស្សិតទស្សនៈកិច្ចសិក្សានេះផងដែរ៕