អាជីវករពិឃាតសត្វនៅស្រុកកំពង់ស្វាយនិងក្រុងស្ទឹងសែន.បានរិះគន់ចំៗទៅលើលោកតាន់ម៉េងឆាង.ដែលជាមន្ត្រីក្រសួងកសិកម្ម.បែរជាមកទាលុយពីអ្នកកាប់ជ្រូកកាប់គោតាមផ្សារ

កំពង់ធំ.បែកធ្លាយរឿងអាស្រូវរបស់លោកតាន់ម៉េងឆាង.ដែលបច្ចុប្បខ្លួនជាមន្ត្រីមប្រើការងាររបស់ក្រសួងកសិកម្ម.បែរជាមកបន្លំដើរទាលុយពីក្រុមអាជីវករកាប់ជ្រូកកាប់គោក្របីនៅស្រុកកំពង់ស្វាយនិងក្រុងស្ទឹងសែន.ខេត្តកំពង់ធំ។

យោងតាមកំណត់ហេតុសាកសួរនិងបំភ្លឺរបស់ជាជីវករជាច្រើននាក់នៅផ្សារស្ទឹងសែននិងផ្សារស្រុក កំពង់ស្វាយ.បាននិយាយចំៗថា.បក្សពួកលោកតាន់ម៉េងមឆាង.បានតម្រូវអោយពួកគាត់បង់លុយថ្លៃក្បាលជ្រូកក្បាលគោ.គ្រប់ចំនួនតាមការកំណត់.ទោះបីពេលខ្លះពួកគាត់កាប់តែបន្តិចបន្តួចក៏ដោយ.ហើយជាពិសេសនោះគឺនៅពេលមានកម្មវិធីបុណ្យទានម្តងៗដែលបានខ្វៃជ្រូកលក់.ក៏ត្រូវក្រុមលោកតាន់ម៉េងឆាង.បានកំណត់អោយបង់ប្រាក់មួយកន្លែងចាប់ពី៤០

ទៅ៨០ម៉ឺនរៀល.ទើបអាចខ្វៃជ្រូកលក់បាន។

ក្រុមអាជីវករពិឃាតសត្ចខាងលើដដែលនេះបានទទួចស្នើដល់ក្រសួងកសិកម្មថា.ឈប់ចាត់ឲ្យមន្ត្រីំគ្មានមនោសញ្ចេចេតនា.រូបនេះធ្វើការងារតាមផ្សារទៅ.គួរតែអោយគាត់ទៅធ្វើការងារនៅក្រសួងវិញទៅ.ពីព្រោះលោកតាន់ម៉េងឆាង

បានស៊ីប្រាក់ខែរបស់រដ្ឋ.មិនគួរណាមកសង្ងំទាលុយក្បាលជ្រូកក្បាលគោពីអាជីវករឡើយ។

ជាមួយគ្នានេះដែរ.លោកប៉ែន.វណ្ណារិទ្ធ.ប្រធាន

មន្ទីរកសិកម្មខេត្តកំពង់ធំបានប្រាប់អ្នកសារព័ត៍មានតាមទូរសព្ឌថា.លោកតាន់ម៉េងឆាង.ពិតជាបានផ្លាស់ទៅនៅជាមន្ត្រីក្រសួងកសិកម្មអស់រយះពេលមួយឆ្នាំហើយ.ចំពោះរឿងអ្វីលោកមិនចង់និយាយវែងឆ្ងាយឡើយទុកឲ្យអ្នកសារព៍មានស៊ើបខ្លួនឯងទៅ។

ហើយបុគ្គលរូបនេះឧស្សាហ៍មានបញ្ហាជាមួយអាជីវករពិឃាតសត្វស្ទើររាក់ខែ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *