ខេត្តកំពង់ធំ =ព្រៃអង់តែនរងការកាប់រានទន្ទ្រានយកឈើ វាទយកដីរាប់សិបឆ្នាំមកហើយរហូតមកដល់ពេលបច្ចុប្បន្នក៏នៅតែមានការដឹកជញ្ជូនឈើដូចហែរកឋិន មិនក្រោម ពី១៥ កាឡេថង ទៅ ២០កាឡេថង នោះទេក្នុង១ថ្ងៃ ! ក្រឡេកមើលអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ ហាក់សំងំស្ងៀមពុំមានសកម្មភាព ទប់ស្កាត់ ការពារ ឬបង្ក្រាបឡើយ។
ជាក់ស្ដែងសកម្មភាពដឹកជញ្ជូនឈើអុសម៉ែត្រស្រស់ៗ ឈើស្រឡៅមុខកាត់១២ និងឈើមូលធំៗ ចេញពីព្រៃអង់តែន តាមច្រក ៣៥ អូរអន្ទ្រោក និងតាមច្រកល្បៀងផ្សេងៗទៀត ឆ្លងកាត់ទឹកដីឃុំត្រពាំងឬស្សី សង្កាត់រដ្នបាលព្រៃឈើក្រយា ឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម យ៉ាងរលូនរៀងរាល់ថ្ងៃ យកទៅលក់ចែកចាយនិងស្តុបនៅក្នុង ភូមិដំណាក់ ភូមិចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងតាមប្រភពរឹះគន់ពី ប្រជាពលរដ្ឋ មន្ត្រីរាជការនិងអ្នកសារព័ត៌មាន បានរិះគន់នូវភាពអសកម្មរបស់ មន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួន ដែលមិនអនុវត្តតួនាទីរបស់ខ្លួនក្នុងការការពារ ថែរក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ផ្ទុយទៅវិញ បែរជាបើកដៃឲ្យដឹកជញ្ជូនឈើខួបប្រាំងខួបវស្សានិងដាក់កុងត្រូលចាំយកលុយពីបទល្មើស មិនដែលឃើញចុះបង្ក្រាបយកស្មាដៃម្ដងណាឡើយលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មពុំអាចសុំការទំនាក់ទំនងតាមទូរសព្ទឬប្រព័ន្ធតេឡេក្រាមបានទេដោយសារតែទូរសព្ទជាប់ប្រព័ន្ធរវល់រហូត
ណែក លោក ប៊ុនសុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំក៏ពុំអាចទំនាក់ទំនងតាមទូរសព្ទឬប្រព័ន្ធតេឡេក្រាមបានដែរដោយសារទូរសព្ទតេមិនចូល។