ប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការ អភិវឌ្ឍន៍ទេសចរណ៍សម្រាប់រយៈ១០ឆ្នាំ (២០២៤-២០២៣៣) របស់រមណីយដ្ឋានប្រាសាទព្រះវិហារ

ព្រះវិហារ៖ កាលពីថ្ងៃទី១៨ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួលអ្នកជំនាញការជាតិ ចំនួន ពីររូប ដើម្បីប្រជុំពិភាក្សាជាមួយ សហគមន៍មូលដ្ឋាន ព្រះសង្ឃ អាជ្ញាធរដែនដី នាយកសាលា អង្គភាពពាក់ព័ន្ធថ្នាក់ស្រុក និងមន្ទីរពាក់ព័ន្ធសំខាន់ៗថ្នាក់ខេត្តដូចជា មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរបរិស្ថាន ដើម្បីទទួលបានធាតុចូលសម្រាប់ រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍១០ឆ្នាំ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។

ការប្រជុំពិភាក្សានេះបានក្តោបលើចំណុចជាច្រើន ក្នុងនោះមានចំណុចសំខាន់ៗដូចជា ចក្ខុវិស័យរបស់ភាគីពាក់ព័ន្ធលើការអភិវឌ្ឍវិស័យទេសចរណ៍ ផែនការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន ស្រុក និងខេត្ត ទំនៀមទម្លាប់ប្រពៃណី និងមុខរបរសហគមន៍មូលដ្ឋាន គោលដៅទេសចរណ៍សក្តានុពលក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ ខ្សែទស្សនាចរ សេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ។ ការប្រជុំពិភាក្សានេះ បានរៀបចំ ក្រោយពេលចុះសិក្សាស្វែងយល់គោលដៅទេសចរណ៍ក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣កនហលងទៅផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *