ប៉េអឹមមណ្ឌលគិរីចាប់ឈើរបស់ឈ្មួញស្រីឈ្មោះនីក្រចេះ ដឹកចេញពីព្រៃការពារជីវចម្រុះកែវសីមា

មណ្ឌលគិរី៖ ស្រ្តីឈ្មួញឈើឈ្មោះ នី ក្រចេះ   បានរត់គេចចេញពីកន្លែងស្តុកឈើ ដោយសុវត្ថិភាព គ្រាដែលកម្លាំងប្រដាប់អាវុធ បានដេញចាប់ប្រផាត់ប្រភីងទាំងយប់ ដល់បន្សល់ទុល វត្ថុងតាងជាឈើ ប្រភេទលេខ១ ជិត១០ម៉ែត្រត្រីគុណ។

នៅព្រឹកថ្ងៃទី២៤ខែសីហានេះបានអោយដឹងថា កងកម្លាំងដែលរួមមានមន្ត្រីបរិស្ថាន កងរាជរអាវុធហត្ថស្រុកនិងស្នាក់ការ៧៦១ រួមទាំងយោធា បានប្រដេញចាប់ម្ចាស់ឈើ និងបានរឹបអូសឈើលេខ១ប្រភេទកូនក្រឡឹងសុក្រំចំនួន១៤០ដុំ ដែលស្មើនិងជិត៧ម៉ែត្រត្រីគុណ អុសចម្រុះ៧០ដុំ  ស្មើនិង១ម៉ែត្រត្រីគុណ ដែលសរុបបទល្មើសនេះមានចំនួនជិត៨ម៉ែត្រត្រីគុណ ព្រមទាំងរថយន្តសាំយ៉ុងកែឆ្នៃអត់ស្លាក់លេខ១គ្រឿង។

លោកសាក់ សាគុណ ប្រធានស្នាក់ការសន្តិសុខ៧៦១ បានអោយដឹងថាក្នុងប្រតិបត្តិការមន្ត្រីនិងកងកម្លាំងបានព្យាយាមដេញចាប់ម្ចាស់ឈើដែរ ប៉ុន្តែដោយសារភូមិសាស្ត្រនិងយប់ងងឹត ម្ចាស់ឈើនោះ បានរត់គេចបាត់ស្រមោល ដោយបន្សល់ទុកនូវវត្ថុតាង ដូចរៀបរាប់ខាងលើ។លោកប្រធានបន្តថាប្រតិបត្តការនេះ យើងបានពន្លាតដីនិងរឹបអូសវត្ថុតាងល្មើសនៅចំណុចភូមិសាស្ត្រអូរគគីរ ភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ព្រោះបទល្មើសនេះ បានប្រមូលពីទឹកដីឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

វត្ថុតាងត្រូវយកទៅរក្សាទុកនៅស្នាក់ការរហួតស្រែឈូកដើម្បីចាត់ការបន្តតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *