ព្រះវិហារ៖ ក្រុមហ៊ុនដេញថ្លៃគម្រោងសាងសង់បានរិះគន់ចំពោះដំណើរការនានារបស់គណៈកម្មការដេញថ្លៃថវិកាឃុំសង្កាត់ ពាក់ព័ន្ធនិងកក់ប្រាក់មានធនាគារតែមួយគត់ ដែលខុសពីបណ្តាខេត្តនានាទូទាំងប្រទេស ដែលអាចកក់ប្រាក់បាននៅធនាគារផ្សេងច្រើនទៀត។
ប្រភពដដែលបានឲ្យដឹងទៀតថា តាមនិតិវិធី គ.ជ អ.ប ប្រាក់ថ្នាក់ក្រោមជាតិឲ្យប្រកាសដេញថ្លៃបែបលទ្ធិប្រជាធិបតេយ្យនិងឲ្យមានតម្លាភាព តាមបណ្ដាឃុំសង្កាត់ឬខេត្តទូទាំងប្រទេសឱ្យមានធនាគារទទួលយករាល់ការកក់ពីក្រុមហ៊ុននិងអ្នកទទួលការឲ្យមានធនាគាច្រើនស្ថាប័នដើម្បីងាយស្រួលឱ្យធនាគារសម្រួលរាល់ការកក់ប្រាក់២ភាគរយដើម្បីសម្រួលឲ្យការកក់ប្រាក់នេះមានប្រសិទ្ធភាពនិងឲ្យមានក្រុមហ៊ុនច្រើនដើម្បីប្រកួតប្រជែងបើកសំណើដេញថ្លៃឃុំសង្កាត់ឲ្យមានតម្លាភាពបែបលទ្ធិប្រជាធិបតេយ្យ។
ហេតុនេះហើយ នៅខេត្តព្រះវិហារការប្រកួតប្រជែងបើកសំណើរដេញថ្លៃមានតែក្រុមហ៊ុនបីបួនក្រុមហ៊ុនតែប៉ុណ្ណោះ ហើយអាចក្រុមហ៊ុនបែបលក្ខណ:គ្រួសារ ។
តាមការសង្កេត គម្រោងដេញឃុំឈានមុខ ស្រុកត្បែងសែនជ័យ ខេត្តព្រះវិហារ ដែលបានប្រកួតប្រជែងបើកសំណើដេញថ្លៃថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៣ គម្រោងឃុំនេះ លទ្ធផលទទួលបានទៅក្រុមហ៊ុន អ៊ឹង ចាន់ឡា ជាអ្នកឈ្នះតម្លៃទាបទី១ គម្រោងនេះមានករណីយោគយល់រវាងក្រុមហ៊ុននិងក្រុមហ៊ុន។