បើកការដ្ឋានសាងសងផ្លូវបេតុងប្រវែង ៥៧៨ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ស្ថិតនៅស្រុកតាំងគោក

កំពង់ធំ.នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសងផ្លូវបេតុងប្រវែង ៥៧៨ម៉ែត្រ ទទឹង៥ម៉ែត្រ និងស្លាកសញ្ញា១ផ្ទាំង ស្ថិតនៅភូមិវាលតូច ភូមិគុហបារែង ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

មានប្រសាសន៍ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង លោកអភិបាលស្រុកតាំងគោក ថ្លែងថាផ្លូវបេតុងដែលនិងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំអណ្តូងពោធិ៍ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកតាំងគោកផងដែរ។ ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច សម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារ។

លោក ហាក់ ម៉ុងហួតក៏បានសន្យាបន្តសាងសងផ្លូវបេតុងបន្ថែមទៀត នៅឃុំអណ្តូងពោធិ៍ ក្នុងស្រុកតាំងគោកនៅឆ្នាំក្រោយៗទៀត។ សមិទ្ធផលផ្លូវបេតុងនេះ គឺបានមកដោយសារប្រទេស មានសុខសន្តិភាព ស្ថេរភាព ពេញលេញទូទាំងប្រទេស ហើយកត្តាសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍ នៅគ្រប់កន្លែង និងគ្រប់វិស័យ។

លោក ហាក់ ម៉ុងហួត ក៏បាន ស្នើដល់អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើងបន្តអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ហើយការធ្វើដំណើរត្រូវមាន

ការប្រុងប្រយ័ត្នខ្ពស់ចៀសសវាងគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងដោយយថាហេតុ។

លោកអភិបាលស្រុក វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលស្រុកសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងស្រុក ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ជំរុញឱ្យក្រុមហ៊ុន ដែលទទួកការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *