តំបន់ប្រតិបត្តិការសឹករងព្រះវិហារប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆមាសទី១ និងទិសដៅអនុវត្តបន្ដ ឆមាសទី២ ឆ្នាំ២០២៣

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖នាព្រឹក​ថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ​២០២៣នេះទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានរៀបចំពិធី​ ប្រជុំបូកសរុបលទ្ធផលការងារយោធា​ សន្តិសុខ​ ឆមាសទី១​ និង​ទិសដៅ​អនុវត្ត​បន្ដ​ ឆមាសទី២​ ឆ្នាំ​២០២៣​ និងបំពាក់​គ្រឿង​ឥស្សរិយយស​ ជូន​ដល់នាយទាហាន​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ។

និងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ​-ផ្នែក​ មេបញ្ជាការ​ ស្រុក​-ក្រុង​ទាំង​៨​ មេបញ្ជាការ​កងអនុសេនាធំ​ និងអង្គភាពចំណុះបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ជាច្រើនផងដែ​ ។

នាឱកាសនោះ​ ឯកឧត្ដម​ មេបញ្ជាការ​ បានថ្លែង ​កោតសរសើរ​ដល់នាយទាហាន នាយទាហានរង ពលទាហាន តាមបណ្ដា​អង្គភាពចំណុះទីបញ្ជាការទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក​ និងជម្រុញបន្ថែម ត្រូវយកចិត្ដទុកដាក់ចំពោះការងារអតីតយុទ្ធជន​នៅតាមមូលដ្ឋានដែលយើងទទួលខុសត្រូវ​ ក្នុងនោះ​ ឯកឧត្តម​ មេបញ្ជាការ​ បានបន្តដាក់បទបញ្ជារ ដល់បណ្តាកងឯកភាពដែលឈរជើងនៅជាប់តាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា- ថៃ- ឡាវ ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតអោយបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពដឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗ​ជាពិសេសគ្រឿងញៀន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *