មន្ទីរព័ត៌មានខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១

ព្រះវិហារៈ ដើម្បីរំលឹកឡើងវិញ នូវការតស៊ូរបស់វីរៈស្រ្តី ក្នុងការធ្វើឱ្យសម្រេច នូវសមធម៌ សន្តិភាព និងការអភិវឌ្ឍនៅក្នុងសង្គម, មន្ទីរព័ត៌មានខេត្តព្រះវិហារ ក៏បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ១៩ »។

ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមាន លោកជំទាវ ហែម សុគុណពិសី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត លោក ចាន់ សុក្រឹត អនុប្រធានមន្ទីរព័ត៌មានខេត្ត និងមន្រ្តីរាជការជានារីជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ហែម សុគុណពិសី បានថ្លែងថា យុទ្ធនាការថ្ងៃ៨មីនា ជាព្រឹត្តិការណ៍សកលលោក ហើយជារៀងរាល់ឆ្នាំប្រទេសកម្ពុជាយើងបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទាសិទ្ធសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព អំពីសមិទ្ធិផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានានៅក្នុងការលើកកម្ពស់សមភាពយេនឌរ័ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រីនិងក្មេងស្រី ។

លោកជំទាវបានបន្ថែមទៀតថា ស្របពេលដែលពិភពលោកបាននឹងកំពុងទទួលរងនូវការរីករាលដាលនៃជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវីដ១៩ រហូតប្រទេសកម្ពុជាត្រូវបានការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ ផ្តល់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ១៦៦ប្រទេស ដែលគ្រប់គ្រងការឆ្លងជម្ងឺកូវីដ១៩ បានល្អបំផុត ។ នៅក្នុងស្មារតីនេះ ទើបក្រសួងកិច្ចការនារី បានរៀបចំពិធីអបអរសាទរខួបលើកទីរ ១១០ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១ ក្រោមប្រធាន «ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ១៩» ក្នុងគោលបំណងរំលេចពីការចូលរួមចំណែកដ៏ធំធេងរបស់ស្ត្រី ក្នុងកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសសុខសន្តិភាព ដែលកម្ពុជារកបានយ៉ាងលំបាកក្នុងរយៈពេលកន្លងមក ហើយនេះក៏ជាការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។ ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញនូវផែន ការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ១៩ (២០២១-២០២៣) ដោយផ្តោតលើអភិក្រម៣ គឺ៖ ទី១.យុទ្ធសាស្រ្តស្តារដើម្បីរស់. ដោយជម្រុញលើការងើបឡើងវិញនូវសេដ្ឋកិច្ច និងបន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ទៀតផង ។ ទី២.ការកែទម្រង់ ដោយធ្វើអោយប្រសើរឡើងនូវបរិយា កាសនៃការវិនិយោគ និងធុរៈកិច្ច ជម្រុញការអភិវឌ្ឍន៍ឌីជីថល រូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីប្រៃក្លាយវិបត្តិកូវីដ១៩ អោយទៅជាឱកាស ។ និងទី៣. ការកសាងធនធានប្រកបដោយចីរភាព និងបរិយាប័ន តាមរយៈការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ការបង្កើតនូវប្រភពធនធានមនុស្ស និងហិរញ្ញវត្ថុ ពង្រឹងភាពប្រកួតប្រជែង ការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុកអោយរឹងមាំ ។  ក្នុងឱកាសនោះ លោកជំទាវ ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីរាជការជានារី ដែលបម្រើការងារក្នុងមន្ទីរព័ត៌មានខេត្តព្រះវិហារផងដែរ ៕ ដោយ ស៊ឹម ចរិយា

You might like

Leave a Reply

Your email address will not be published. Required fields are marked *