ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារថ្នាក់កណ្ដាលថ្នាក់ខេត្ត ក្រុមប្រឹក្សាខេត្តមន្រ្តីរាជការ នាំយកគ្រឿងឧបភោគបរិភោគ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៧វត្ត ស្ថិតនៅវត្តប្រាសាទគោកបេង ក្នុងក្រុងព្រះវិហារ ខេត្តះវិហារ។
នាឱកាសនោះដែរ ឯកឧត្ដម មាស សុភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ព្រះសង្ឃ លោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីប្រគេនទានព្រះវស្សានាពេលនេះ។
ឯកឧត្ដមបានបន្តទៀតថា ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយគ្នានេះដែររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
និងមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងចាប់តាំងរាធានីខេត្តស្រុកក្រុងរហូតដល់ឃុំភូមិ ដែលមានការអភិវឌ្ឍន៍រីកចំរើន រោងចក្រ សហគ្រាស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ទឹក ភ្លើង ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ កត្តាទាំងនេះបានបញ្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេស។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជាដែលមានសម្លេងឈ្នះលើសលុប ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការគាំទ្រថែមទៀតដើម្បីប្រទេសជាតិមានការរីកចំរើននិងមានការអភិវឌ្ឍន៍បន្តទៅមុខទៀត៕