ពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្ដិ ថ្នាក់អនុសេនីយ៍ឯក ជាកិច្ចបច្ចាមរណៈ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី​ ០៩​ ខែសីហា​ ឆ្នាំ​២០២៣នេះ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានអញ្ជើញ​ដឹកនាំ​ថ្នាក់ដឹកនាំទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ ចូលរួមគោរពវិញ្ញាណក្ខន្ធ​ សពលោកអនុ​សេនីយ៍​ទោ​ រស់​ ម៉ន​ មេបញ្ជាការ​រង​ កងអនុសេនាធំ​ទី២​ ផ្នែក​សឹក​រង​ជាំក្សាន្ដ​ ចំណុះតំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ ដែលបានទទួលមរណៈភាពនៅ​ថ្ងៃទី​ ០៨​ ខែសីហា​ ឆ្នាំ​២០២៣​ អាយុ៤៤ឆ្នាំ​​ វេលា​ម៉ោង​ ១២​,១៥នាទី​ថ្ងៃ​ត្រង់​ ដោយ​រោគាពាធ​ (គាំង​បេះដូង​​)​ ពេលកំពុង​បំពេញ​ភារកិច្ច​ដើល្បាតតាមខ្សែបន្ទាត់ព្រំដែន​ និងបំពាក់​ឋានន្តរសក្ដិ​​ ​ថ្នាក់អនុសេនីយ៍ឯក ជាកិច្ចបច្ចាមរណៈ​ ជូនសពលោកអនុ​សេនីយ៍​ទោ​ រស់​ ម៉ន​ ផងដែ​​ ​ក្នុង​ពេលវេលា​ដ៏​ក្រៀមក្រំ​នោះដែ​ ឯកឧត្ដម​ មេបញ្ជាការ​ បានសម្ដែងនូវភាពស្រណោះអា​ឡោះអា​ល័យ​បំផុត​ ចូលរួម​រំលែក​មរណៈ​ទុក្ខ​ដល់​គ្រួសារ​នៃសព​ ​និង​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​នាយទាហានដ៍ឆ្នេីមមួយរូប​ ដែលមានស្នាដៃក្នុងការបំរេីជាតិ​មាតុភូមិ​ និង​ការពារ​បូរណភាពទឹកដី​ នាពេលកន្លងមក​ ក្នុងពិធីបុណ្យនោះ​ដែរ​ ឯកឧត្តម​ មេបញ្ជាការ​ បាននាំយកនូវ​សម្ភារៈ​និង​បច័្ចយ​មួយ​ចំនួន​រួមមាន​៖​ ,បច្ច័យចូលបុណ្យ​ចំនួន ២,៨៧០,០០០ រៀល ,មីចំនួន​ ​០៣កេស,ទឹកសណ្តែកចំនួន​ ០៣កេស,ទឹកសុទ្ធចំនួន​ ០៥កេស,ភួយ​ ០១,អង្ករចំនួន​ ១០០គីឡូក្រាម ,ត្រីខ​ ០១កេសធំ ,និងបច្ច័យ​ផ្នែក​សឹក​រង​ជាំក្សាន្ដ​ ចំនួន​ ៨០០,០០០រៀល​ ក្នុង​នោះ​ដែរ​ ឯកឧត្តម​ មេបញ្ជាការ​ បានឧបត្ថម្ភ​ថវិកា​ចំនួន​ 425$​ ដើម្បី​ចាត់​ចែង​ក្នុង​ពិធី​បុណ្យ​ផងដែ​ ,សរុប​បច័្ចយទាំងអស់​ចំនួន​ ៣,៦៧០,០០០៛​ និង​425$ ។

សូមបញ្ជាក់ផងដែថា​ ពិធី​បុណ្យ​សព​ប្រារព្ធ​ធ្វើ​នៅ​ វត្ដគិរី​ទឹក​ធ្លាក់​តេជោ​ បុស្សស្បូវ ស្ថិត​នៅភូមិ​តេជោ​បុស្សស្បូវ ឃុំស្រអែម​ ស្រុកជាំក្សាន្ដ​ ខេត្ដព្រះវិហារ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *