អង្គភាព តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន់ការងារជំនាយ រយះពេលខ្លី នៅទីបញ្ជាការវរសេនាតូចលេខ១ មហាផល ចាស់ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

 

ព្រះវិហារៈ  នាព្រឹកថ្ងៃទី០៥  ខែមីនា  ឆ្នាំ២០២១  ឯកឧត្ដម  ឧត្តមសេនីយ៍ ទោ  ច័ន្ទ  សុភ័ក្រ្តា  មេបញ្ជាការ  តំបន់ប្រតិបត្តិការសឹករងព្រះវិហារ  បានអញ្ជើញជា  គណ:អធិបតីភាព  ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន់ជំនាញ  ដោយមានការចូលរួម  អមតំណើរ  គណ:អតីបតី រួមមាន  មេបញ្ជាការរង  សេនាធិការរង  និង ការិយាល័យហ្វឹកហ្វឺនយោធភូមិភាគទី៤ បណ្តាការិយាល័យ ជំនាយពាក់ព័ន្ធ របស់តំបន់ប្រតិបត្តិការសឹករព្រះវិហារ ។

វគ្គហ្វឹកហ្វឺនជំនាយនេះ  មានរយ:ពេល  ១០ថ្ងៃ  ចាប់ពីថ្ងៃទី២៤  ខែកុម្ភះ  ឆ្នាំ២០២១  ដល់ថ្ងៃទី០៥  ខែមិនា  ឆ្នាំ ២០២១  មាន  ៧មេរៀន  ស្មើនឹង  ៥៩ម៉ោង  ដែលមានកម្មសិក្សាការីចំនួន  ២៤នាក់  លទ្ធផលទទួលបានពេលបញ្ចប់វគ្គ  និទ្ទេសល្អ  ៧០%   និងល្អបង្គួរ  ៣០%  ។  ឯកឧត្ដម  ឧត្តមសេនីយ៍ ទោ  មេបញ្ជាការ  ក្រោយពីបានស្តាប់របាយកាណ៍បូកសរុបបញ្ចប់វគ្គរួច  បានលើកឡើងថា  យេីងទទួលបាននូវការវាយតម្លៃ ក្រោយពេលបញ្ចប់វគ្គ របស់គ្រូយោធាចារ្យ ឃើញថា បាននិទ្ទេសល្អជាវិជ្ជមាន  គឺបានមកពីការខិតខំរបស់  បងប្អូន  នាយទាហានទាំងអស់  ទោះវគ្គហ្វឹកហ្វឺននេះ  វាមានរយះពេលខ្លីក៏ដោយ  ។  ឯកឧត្ដម  មេបញ្ជាការ  បានមានប្រសាសន៍បន្តទៀតថា មេរៀនដែលបានសឹក្សាមក នេះ ជួយបង្កើននូវចំណេះដឹងបន្ថែមទៀតដល់មុខជំនាយរបស់ខ្លួន អោយមានប្រសិទ្ធភាពខ្ពស់ និងត្រូវយកមេរៀននេះ ទៅប្រេីប្រាស់ក្នុងអង្គភាព អោយទទួលបានជោគជ័យ  ។ ហើយជំនាយនេះ  ធ្វើជាសេនាធិការ  ដល់អង្គភាព ដើម្បីក្តាប់បានរាល់ព័ត៌មានដែលកេីតមានឡើង ភ្លាមៗ នៅភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវ  ។ ជាចុងបញ្ចប់  ឯកឧត្ដម  មេបញ្ជាការ  បានផ្តាំផ្ញើរ ដល់កម្មសិក្សាការីទាំង អស់  ត្រូវចេះសាមគ្គីភាពគ្នា  ព្រោះកត្តាសាមគ្គីនាំមកនូវភាពជោគជ័ យ  ការចូលរួមទប់ស្កាត់ការរីករាលដាល  នៃជម្ងឺកូវីត១៩  តាមការណែរនាំរបស់ក្រសួងសុខាភិបាល  និងចូលរួមចាក់វ៉ាក់សាំងការពាជម្ងឺកូវីត១៩  បន្តទៀតជាលើកទី២  ទាំងអស់គ្នា  ។SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *