ឯកឧត្ដម អ៊ុយ ថន ប្រគេនគ្រឿងឧបភោគបរិភោគ និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ក្នុងស្រុកកំពង់រទិ៍

ខេត្តស្វាយរៀង៖នៅ ថ្ងៃទី៥ខែសីហា ឆ្នាំ២០២៣នេះឯកឧត្តម អ៊ុយ ថន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងនិងលោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៤នៅស្រុកកំពង់រោទិ៍ វត្តញរ វត្តកំពង់រោទិ៍ វត្តត្រពាំងត្រាវ វត្តព្រៃត្រុំ។

ពិធីនេះផងដែរធ្វើឡើងបរិវេណវត្ត ញរ ស្ថិតក្នុងឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀងក៏មានការអញ្ជើញចូលរួមពីសំណាក់លោក គង់ វស្សា ប្រធានក្រុមកប្រឹក្សាស្រុកចន្ទ្រា លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា លោកអភិបាលរងស្រុក និងអស់លោក លោកស្រី មន្ត្រីរាជការស្រុកចន្ទ្រានិងស្រុកកំពង់រោទិ៍ ព្រមទាំងលោកយាយលោកតាប្រជាលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្ដម អ៊ុយ ថន  បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ព្រះសង្ឃ លោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីប្រគេនទានព្រះវស្សានាពេលនេះ។

ឯកឧត្ដមបានបន្តទៀតថា ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាមួយគ្នានេះដែររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ជាក់ស្តែងប្រទេសកម្ពុជាយើងបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងចាប់តាំងរាធានីខេត្តស្រុកក្រុងរហូតដល់ឃុំភូមិ ដែលមានការអភិវឌ្ឍន៍រីកចំរើន រោងចក្រ សហគ្រាស  ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ទឹក ភ្លើង ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ កត្តាទាំងនេះបានបញ្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេស។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជាហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការគាំទ្រថែមទៀតដើម្បីប្រទេសជាតិមានការរីកចំរើននិងមានការអភិវឌ្ឍន៍បន្តទៅមុខទៀត។

ឯកឧត្ដមក៏បានធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ ឲ្យអប់រំកូនចៅកុំអោយទៅលេងនៅជិតមាត់ទឹកដែលជ្រៅអាចលង់ស្លាប់បានហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរដូវវស្សាចំពោះភ្លៀងផ្គររន្ទះ

និងណែនាំកូនចៅជៀសឲ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន ពេលធ្វើដំណើរចូលរួមចូលរួមគោរពច្បាប់ទាំងអស់គ្នា។សម្ភារៈប្រគេនមានគ្រឿងឧបភោគបរិភោគនិងថវិសរុបអស់៦១៨០០០០៛។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *