ព្រះវិហារ៖ នាព្រឹក ថ្ងៃទី០៣/សីហា/២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា និងលើកទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង អនុផែន លោក-លោកស្រីនាយ-នាយរងការិយាល័យ លោក-លោកស្រីអធិការ អធិការរងក្រុង/ស្រុកទាំង០៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ធ្វើការបូកសរុបកិច្ចប្រជុំ និងផ្តល់អនុសាសន៍ដឹកនាំដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឲ្យយកចិត្តទុក្ខដាក់ចំពោះការ ការពាររក្សាសន្តិសុខ សណ្តាប់សាធារណៈ ព្រមទាំងចែកជូននូវសៀវភៅលទ្ធផលប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២២ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ហើយជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការ មានការកោតសសើរដល់កងកម្លាំងយើងដែលខិតខំនិងយកចិត្តទុកដាក់លើការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរផងដែរ៕