ព្រះវិហារ៖ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២៣ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក បានអញ្ជើញដឹកនាំក្រុមការងារ ថ្នាក់ខេត្ត និងស្រុក រួមជាមួយអជ្ញារធរមូលដ្ឋាន ចុះជួយលើកផ្ទះឈើ ១ខ្នង ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ១គ្រួសារ ដែលមានឈ្មោះ ឡេវ យ៉េត ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិឆែបក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលចំណាយថវិកាអស់ចំនួន៧,៥០០,០០០រៀល។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធាន បាននាំយកសម្ភារមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
សម្ភារៈរួមមាន៖ អង្ករមួយបេ ,ទឹកត្រី០២យួរ ,ទឹកស៊ីអ៊ីវ០២យួរ ,មី០២កេស និងថវិកាចំនួន១០០,០០០៛ផងដែរ៕