ប្រធានក្រុមការងារថ្នាក់ខេតចុះជួយស្រុកឆែប ខេត្តព្រះវិហារ និងលោកជំទាវ ដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅ វត្ដសុវណ្ណគីរី (ហៅវត្ដឆែប)

ព្រះវិហារ៖ នាព្រឹកថ្ងៃទី​ ០២​ ខែសីហា​ ឆ្នាំ​២០២៣​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធាន​ក្រុមការងារថ្នាក់ខេត​ចុះជួយស្រុកឆែប​ ខេត្ត​ព្រះវិហារ​ និង​លោកជំទាវ​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ នាំយកទៀនព្រះវស្សា​ និងទេយ្យទាន​ ទៅប្រគេនដល់ព្រះសង្ឃ​ ដែលគង់ចាំព្រះវស្សានៅ​ វត្ដសុវណ្ណគីរី (ហៅវត្ដឆែប)​ ស្ថិត​នៅស្រុកឆែប​ ខេត្ត​ព្រះវិហារ​ នៅក្នុង​ឱកាសនោះដែរ​ ឯកឧត្ដម​ ប្រធាន​ បានជួបសំណេះសំណាលជាមួយព្រះសង្ឃ​ តាជី​ យាយជី​ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ដ​

ឯកឧត្ដម បានបញ្ជាក់ថា៖ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍនិងមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ឯកឧត្ដម ក៏បានលើកអំពីព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជាយើងដែលនាពេលកន្លងទៅថ្មីៗនេះ មានការបោះឆ្នោ តជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ហើយខេត្តព្រះវិហារ របស់យើងក៏ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុបធ្វើឲ្យគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារឈ្នះដាច់លើគណបក្សផ្សេងទៀត។

ក្នុង​នោះ​ដែរ​ ឯកឧត្តម​ ប្រធាន​ និង​ក្រុម​ការងារ​ បាននាំយកនូវ​ ទៀនព្រះវស្សា​ ទេយ្យវត្ថុ​ និងបច្ច័យ​ ប្រគេន​ព្រះសង្ឃ​ដែលគង់ចាំព្រះវស្សា​ ក្នុង​នោះ​រួម​មាន​៖ ទៀនវស្សា​ ១គូ​ .ទឹកក្រូច​ ០៥កេស​ .ទឹកសុទ្ធ​ ០៥កេស​ .ទឹកត្រី​ ១០យួរ​ .ទឹកសុីអុីវ​ ១០យួរ​ .មុី​ ០៥កេស​ .ត្រីខ​ ១កេស​ធំ​ .អំបិល​ ១០គីឡូ​ .ខ្ទឹមសរ​ ១០គីឡូ​ .ប៊ីចេង​ ០៥គីឡូ​ .អង្ករ​ ១២០គីឡូ​ .ប្រេងម៉ាស៊ូត​ ៣០លីត្រ​ (ចំណាយ​ថវិកា​អស់ចំនួន​ ១.៨២០.០០០រៀល​)​ និងបច្ច័យ​កសាង​ ចំនួន​ ៣.៤៦៥.០០០រៀល​ ,សរុប​ថវិកា​ចំណាយ​និងបច្ច័យ​​កសាង​ ទាំងអស់​ចំនួន​ ៥.២៨៥.០០០រៀល​៕

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *