រដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រលឹមថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៣នេះ បានជូនដំណឹងប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរ ពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ឬពីខេត្តមណ្ឌលគីរី ទៅភ្នំពេញ តាមផ្លូវជាតិលេខ៧៦A ឱ្យធ្វើការបញ្ចៀសចរាចរណ៍ ព្រោះតែផ្លូវមួយនេះត្រូវបាក់ស្រុតនៅចំណុច អូរអើយ ស្ថិត ក្នុង ភូមិ អណ្តូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ប្រវែងប្រមាណជាង១០ម៉ែត្រ។បើតាមអាជ្ញាធរខេត្តមណ្ឌលគិរី ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដែលមានបំណងចង់ធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី គឺអាចធ្វើដំណើរបញ្ចៀស ដោយវៀងទៅ តាមខេត្តក្រចេះ និង ខេត្តរតនគិរីវិញ។