ខេត្តកំពង់ឆ្នាំង:ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវិត.១៩ចំនួន៩០០ដុសត្រូវបាននាំយកមកចាក់ជូនកងយោធពលខេមរភូមិន្ទជាច្រើនអង្គភាពឈជើងនៅក្នុងខេត្តកំពង់ឆ្នាំង ។ការចាក់វ៉ាកសាំងការពារជម្ងឺកូវិត.១៩ត្រូវគេមើលឃើញកំពង់ត្រូវបានធ្វើការចាក់ជូនកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៥មិនា២០២១នេះ នៅក្នុងទីបញ្ជាការរដ្ឋានតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ។មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ ប៉ូ.វណ្ណះ បានអោយដឹងថា.ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវិត.១៩ ចំនួន៩០០ដុសត្រូវបាននាំយកមកចាក់ជូនកងយោធពលខេមរៈភូមិន្ទអង្គភាពដែលកំពុងឈរជើងនៅក្នុងខេត្តកំពង់ឆ្នាំងមានសាលាពលទាហ៊ានយោធភូមិភាគពិសេស .កងកាំភ្លើងធំក្រាំ តាមុំ និងកងកាំភ្លើងធំភូមិភាគពិសេស .តំបន់អភិវឌ្ឍន៍ .កងទព័អាកាស់.អង្គភាពស៊ីម៉ាក់.តំបន់សឹកប្រតិបត្តសឹករងកំពង់ឆ្នាំង.និងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។មេបញ្ជាការងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ ប៉ូ.វណ្ណៈ បានបញ្ជាក់អោយដឹងទៀតថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដល់កងយោធពលខេមរៈភូមិន្ទដែលឈរជើងនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់នៅថ្ងៃនេះវាជាលើកទី១ដែលមានចំនួន៩០០នាក់ហើយគ្រោងនិងបន្តចាក់ជាលើកទី២នៅខែបន្ទាប់ផងដែរ ។មេបញ្ជាការងនិងជានាយសេនាធិការយោធភូមិភាគពិសេសបានបញ្ជាក់អោយដឹងទៀតថាការចាក់វ៉ាកសាំងជូនបងប្អូនកងយោធពលខេមរភូមិន្ទព្រឹកនេះបើមិនទាន់ទេនិងបន្តចាក់នៅពេលរសៀលនេះទៀតដើម្បីអោយអស់និងបញ្ចប់នៅថ្ងៃនេះផងដែរ ។មេបញ្ជាការងកងទព័អាកាសលោកឧុត្តសេនីយ៍ត្រី កៅឃាន បានបញ្ជាក់អោយដឹងថាថ្ងៃនេះលោកបានមកចូលរួមក្នុងការចាក់វ៉ាក់សាំងការពារជម្ងឺកូវិត.១៩តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលចូលរួមការពារការរីករាលដាលជម្ងឺកូវិត ១៩ និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕សាន ផល្លា