ព្រះវិហារ៖ ក្រុមក្មេងទំនើងមានគ្នា15នាក់ បានប្រមូលផ្តុំគ្នាជិះម៉ូតូប្រដេញគ្នាហើយបង្ហោះម៉ូតូតាមបណ្តោយផ្លូវជាតិ69នឹង62ពីស្រុកត្បែងមានជ័យកាត់ក្រុងព្រះវិហារដល់ស្រុកគូលែនកាលពីថ្ងៃទី23កក្កដា2023 ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះវិហារនឹងស្រុកត្បែងមានជ័យ នាំខ្លួនបានចំនួន13នាក់យកមកសាកសួរហើយធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យានឹងអោយអនាព្យាបាលមកធានាយកទៅលំនៅដ្ឋាននឹងអប់រំបន្តរ។
សមត្ថកិច្ចបានអោយដឹងថា ក្រោមការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ អោយកម្លាំងមានសមត្ថកិច្ចនៃស្នងការនគរបាលខេត្តធ្វើការស្រាវជ្រាវរកប្រភពក្មេងទំនើងដែលបានបង្ហោះម៉ូតូ បង្ករអោយមានភាពចលាចលក្នុងខេត្តព្រះវិហារហើយត្រូវតែប្រមូលក្មេងទាំងនេះមកអប់រំជាបន្ទាន់ ។
មកដល់បច្ចុប្បន្ននេះក្មេងទាំង13នាក់នេះត្រូវបានឃាត់ខ្លួននិងនាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីធ្វើការអប់រំ ណែនាំព្រមទាំងបានធ្វើកិច្ចសន្យាជាមួយឳពុកម្តាយនិងធ្វើតម្រាប់ចំពោះមុខសមត្ថកិច្ចនិងឳពុកម្តាយផងដែរ៕