ព្រះវិហារ៖ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជាំក្សាន្ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយ គោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងភូមិចំនួន៥ នៃឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ជូ តុងអាន បាននាំដល់ប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវពិនិត្យមើលអត្តសញ្ញាណប័ណ្ណរបស់ខ្លួន និងសមាជិកគ្រួសារ ប្រសិនបើមានការបាត់បង់ ខូចខាត ឬទិន្នន័យលើបញ្ជីបោះឆ្នោត សូមធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត (ឯ.អ) ឱ្យបានទាន់ពេលវេលា ដើម្បីមានសិទ្ធិទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខ។ ជាមួយគ្នានេះ ក្រុមការងារក៏បានបង្រៀនរបៀបគូស សន្លឹកឆ្នោត ជូនដល់សមាជិក សមាជិកាគណបក្សផងដែរ។
ជាចុងក្រោយឯកឧត្តម ជូ តុងអាន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕