លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តចូលរួមរំលែកទុក្ខបុណ្យសព

ព្រះវិហារៈ សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ នេះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា រួមជាមួយក្រុមការងារបាននាំយកអំណោយមនុស្ស ធម៌ចូលរួមរំលែកទុក្ខ ជាមួយលោកស្រី សោម សាវិន អនុ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី ដែលប្តីរបស់លោកស្រី បានទទួលមរណភាពដោយរោគាពាធ នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ។ នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពដែលបានបាត់បង់សាច់ ញាតិ បាត់បង់ប្តី បាត់បង់ឪពុក ជាទីស្រឡាញ់ និងសូមបួង សួងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព និងបានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សា សុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជា ប្រចាំចូល រួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។

សម្ភារផ្តល់ជូនរួមមាន៖អង្ករ១០០ គីឡូ មី ២កេស ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស និងថវិកាមួយចំនួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *