ព្រះវិហារ៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋដែលរស់នៅភូមិភារកិច្ចកណ្ដាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ រដ្ឋបាលក្រុងព្រះវិហារបានទំលាក់កញ្ចប់ថវិការដែលជាគំរោងមូលនិធិ ដើម្បីមកស្ថាបនាផ្លូវក្រាលគ្រោះក្រហមប្រវែង១៤០០ម៉ែត្រតភ្ជាប់ពីផ្លូវជាតិ៦២ចូលមកភូមិភារកិច្ចកណ្ដាលជូនប្រជាពលរដ្ឋប្រើប្រាស់។
ប្រជាពលរដ្ឋទាំងអស់បានសម្តែងសេចក្តីរីករាយក្រៃលែងចំពោះអាជ្ញាធរដែលបានយកចិត្តទុកដាក់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកក្នុងការធ្វើដំណើរទៅប្រកបរបរផ្សេងៗ។
ជាមួយគ្នានោះដែរលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងផ្សេងទៀត សូមអោយមានការយោគយល់ ព្រោះយើងមានតម្រូវការច្រើន ក្នុងពេលតែមួយ ក៏ប៉ុន្តែថវិកាមានចំនួនកំណត់ ហើយយើងនឹងព្យាយាមដោះស្រាយបញ្ហានានាតាមសំណូមពររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ទៅតាមលទ្ធភាពដែលយើងមាន ។
សូមបញ្ជាក់ថា! ផ្លូវក្រាលគ្រោះក្រហមប្រវែង១៤០០ម៉ែត្រដែលជាគំរោងមូលធិរបស់សាលាក្រុងព្រះវិហារ មានទំហំខ្នងផ្លូវគ្រោះក្រហម៧ម៉ែត្រ ចិញ្ជើមផ្លូវដីសទាំងសងខាង៤ម៉ែត្រ សរុបទំហំទទឹង១៥ម៉ែត្រហើយបានកាយប្រឡាយសងខាងដើម្បីរំដោះទឹកចេញជាសវាងហូរដាច់ផ្លូវផងដែរ៕