ពិធីអបអរសាទរខួប ១៥ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨-៧ កក្កដា ២០២៣

ព្រះវិហារៈ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថិតនៅលើខ្នងភ្នំប្រាសាទព្រះវិហារ មានការរៀបចំពិធីអបអរសាទរខួប ១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ  ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង។ និងក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរជាតិព្រះវិហារ   ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងទាំងបី   អាជាធរមូលដ្ឋាន នឹងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា  តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតស្វិតស្វាញរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទទួលជោគជ័យ ក្នុងការស្នើបញ្ចូលប្រាសាទព្រះវិហារ ចូលជាសម្បត្តិបេតិកណ្ឌពិភពលោក   ក្រោមម្លប់នៃសុខសន្តិភាព មរតកវប្បធម៌ ច្រើនអនេក ដែលស្ទើរតែបាត់បង់ ក្នុងសម័យសង្រ្គាម បានរស់រានមានជីវិតឡើងវិញ និងកំពុងត្រូវបានលើកស្ទួយ ឈានទៅដល់ក្លាយជាសម្បត្តិបេតិកភណ្ឌពកភពលោក និងសម្បត្តិមនុស្សជាតិ ។

យើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយទោះរសនៅក្នុងឬក្រៅស្រុក ចូលរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សា សម្បត្តិដែលជាការដំណែល របស់បុព្វបុរសជំនាន់មុន ឲ្យស្ថិតស្ថេរគង់វង្ស ។ ពិសេសរួមគ្នា ថែរក្សា ការពារសន្តិភាព ប្រៀបបីដូចយើងបានថែរក្សាការពារសម្បត្តិវប្បធម៌ដូនតារបស់យើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *