កំពង់ធំ÷ ផ្លូវកៅស៊ូ១ខ្សែប្រវែង ១២ គីឡូម៉ែត្រនិង ៤០០ ម៉ែត្រ ,ទទឹង៧ម៉ែត្រ ដែលជា អំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុង ដំណើរការ សាងសង់ចាក់ដី ដាក់លូជា បន្តបន្ទាប់ហើយ នៅក្នុងឃុំសាលា វិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីបម្រើតម្រូវការធ្វើដំណើរនិងលើក កម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣
បានដឹកនាំគណៈកម្មការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវ ខាងលើនេះ បានមានប្រសាសន៍ថា នេះជាប្រវត្ថិសាស្ត្រមួយសម្រាប់ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំដែល ទទួលបាននូវសមិទ្ធផលពី រាជរដ្ឋាភិបាលកម្ពុជា គឺផ្លូវក្រាលកៅស៊ូដែលបាន តភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ នៃតំបន់ប្រវត្តិសាស្រ្ត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍។
ឯកឧត្តម គុយ ឆាយ បានថ្លែងថា ផ្លូវជាសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រទេសកម្ពុជាដែលតភ្ជាប់ពី តំបន់សេដ្ឋកិច្ចនៃច្រកផ្សេងៗ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយ ស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសនៅ ក្នុងតំបន់នេះ ជាតំបន់សេដ្ឋកិច្ចកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីភ្ជាប់ពីកន្លែង ដាំដុះទៅលក់នៅទីផ្សារសេរី មានភាពងាយស្រួល ចំណាយតិច ទាន់ពេលវេលា ម្យ៉ាងទៀតផ្លូវនេះ ជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ អភិវឌ្ឍន៍លើគ្រប់វិស័យ ។
ចំណែកលោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យតំណាងឱ្យបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានថ្លែងអំណរនិង អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ផ្លូវស្អាត ភ្លើង ស្ពាន ប្រព័ន្ធ ធារាសាស្ត្រ ស្រោចស្រព ដើម្បីងាយស្រួល ឱ្យប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរផ្សេងៗ ហើយជាយុទ្ធសាស្ត្រ និងជាចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់បំផុត លើបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។