ជនសង្សយ័ម្នាក់ត្រូវបានសមត្ថកិច្ចនគបាលខេត្តពោធិសាត់ធ្វើការឃាត់ខ្លួនបានខណះដែលឆបោកខ្ចីម៉ូតូរបស់មិត្តយកទៅលក់តំលៃ៥៥០ដុល្លា

 

ខេត្តពោធិ៍សាត់:ជនសង្សយ័ម្នាក់ត្រូវបានសមត្ថកិច្ចនគបាលខេត្តពោធិសាត់ធ្វើការឃាត់ខ្លួនបានខណះដែលបានឆបោកខ្ចីម៉ូតូរបស់មិត្តយកទៅលក់តំលៃ៥៥០ដុល្លាហេតុការខាងលើនេះបានកើតឡើងវេលាម៉ោង៧និង៩នាទីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ផាសុខភាព ដែលស្ថិតក្នុងនៅភូមិពាលញែក១ .សង្កាត់ផ្ទះព្រៃ .ក្រុងពោធិ៍សាត់ .ខេត្តពោធិ៍សាត់ ពី បទរំលោភលើទំនុកចិត្ត ឆបោកខ្ចីយកម៉ូតូម៉ាកឌូកពណ៌សខ្មៅ របស់មិត្តភ័ក្រយកទៅលក់ក្នុងតម្លៃតែ៥៥០ដុល្លា ។សមត្ថកិច្ចនគរបាលក្រុងពោធិសាត់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹក ឈុនឡា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅ ភូមិអូររកា សង្កាត់ចំរើនផល ក្រុងនិងខេត្តពោធិ៍សាត់ ដែលជាម្ចាស់ម៉ូតូម៉ាកឌូកពណ៌សខ្មៅពាក់ស្លាកលេខ ភព១FT៩២៨៩ដែលមានកាតគ្រី ។ដោយឡែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើឈ្មោះ ហ៊ឹម គិរី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិដូង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវជាមិត្តភ័ក្រជនរងគ្រោះដែលទើបតែហ្នឹងស្គាល់គ្នាបាន៤ទៅ៥ថ្ងៃ ក៏បានឲ្យខ្ចីម៉ូតូរបស់ខ្លួនហើយជិះយកទៅបាត់ ។រហូតមកដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧និង០៩នាទី កម្លាំងបានចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ ហ៊ឹម គិរី នៅផ្ទះសំណាក់ ផាសុខភាព ដែលស្ថិតនៅភូមិពាលញែក១សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ជនសង្សយ័ឈ្មោះ ហ៊ឹម គិរី បានសារភាព ចំពោះមុខសមត្ថកិច្ចថាខ្លួនបានខ្ចីម៉ូតូឌូកពី មិត្តភក្រ័ឈ្មោះ ឡាង ពិតប្រាកដមែន ហើយម៉ូតូនោះខ្លួនបានយកទៅលក់នៅឃុំថ្មដាស្រុកវាលវែងបានក្នុងតំម្លៃតែ៥៥០ដុល្លា ។

បច្ចុប្បនជនសង្សយ័ត្រូវបានសមត្ថកិច្ចជំនាញកំពុងបង្ករសំណុំរឿងបញ្ជូនជនសង្ស័យធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន និងបញ្ជូនទៅតុលាការខេត្តពោធិ៍សាត់ ចាត់ការទៅតាមនិតិវិធីនៅថ្ងៃនេះផងដែរ៕ដោយសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *