កំពង់ធំ.នៅថ្ងៃចុងសប្តាប៍នេះ.លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងមន្ត្រីជំនាញបានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដល់សិស្សានុសិស្សប្រម៉ាណជាង៧០០នាក់ នៅវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
នៅក្នុងឱកាសនោះនៅក្នុងឱកាសនេះដែរលោក សន តាល អធិការនគបាលស្រុកតាំងគោក បានលើកយកនូវចំណុចសំខាន់ៗចំនួន៣ មកធ្វើការផ្សព្វផ្សាយស្របតាមលក្ខណសម្បត្តិទាំង៧យ៉ាង នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរួមមាន៖
១-ញ្ហាក្មេងទំនើង ជាពិសេសក្មេងទំនើងនៅក្នុងសាលា។ ២-អំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ ទី៣-អំពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ជាដើម ។
បន្ទាប់ពីបានផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរួចមក។លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគុណបំណាច់ និងការលះបង់ ក៏ដូចជាតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់លោកគ្រូអ្នកគ្រូ។ លោកអភិបាលស្រុក បានលើកឡើងផងដែរថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ។ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត គឺជាការវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគឺជាការវិនិយោគលើសន្តិសុខរបស់ប្រទេស។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបន្ថែមទៀតថា សូមក្មួយៗសិក្សានុសិស្សខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគត់ខ្លួន គ្រួសារ និងសង្គមជាតិ ហើយនៅពេលបើកបរ.ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដើម្បីចៀសសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិត ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯងគ្រួសារ និងសង្គមជាតិ។