ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនជិត ៤០០នាក់ នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ លោក ឈឹម លីន អំពាវនាវសមាជិក និងពលរដ្ឋទៅចូលរួមបោះឆ្នោតទាំងអស់គ្នាគាំទ្រគណបក្សប្រជាជន និងសម្តេចតេជោ

ព្រះវិហារ៖ លោក ឈឹម លីន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ

បានអំពាវនាវដល់សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូម ទៅចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

ការថ្លែងអំពាវនាវរបស់លោក ឈឹម លីន ក្នុងឱកាសដែលលោកអញ្ជើញចូលរួមប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៣៧១នាក់ នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក មាស សាវឿន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ លោក ឯ សារ៉ូ ប្រធានគណៈកម្មាធិការគណបក្សក្រុង

ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង សង្កាត់ ភូមិ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក ឈឹម លីន បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក សួន ខាំឡរ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ ពិសេស សមាជិកសមាជិកាថ្មីចំនួន៣៧១នាក់ ដែលមានវត្តមានក្នុងពិធីនេះក៏ដូចជាសមាជិក សមាជិកា ទូទាំងក្រុងព្រះវិហារផងដែរ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក ឈឹម លីន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

លោកចាត់ទុកថា ការសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៣៧១នាក់ នាពេលនេះ គឺជាការផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការគាំទ្រគណបក្ស គាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

លោក ឈឹម លីន ក៏បានលើកជាសំណួរថា មូលហេតុអ្វីដែលយើងសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា? តើគណបក្សប្រជាជនកម្ពុជាផ្តល់ផលប្រយោជន៍អ្វីខ្លះដល់យើង? ចម្លើយដែលត្រឹមត្រូវបំផុត គឺចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺមកពីយើងស្រឡាញ់គណបក្ស ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ពិសេសគណបក្សប្រជានកម្ពុជា មានគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ដល់ប្រជាពលរដ្ឋនិងប្រទេសជាតិ។

លោក ឈឹម លីន ក៏បានណែនាំដល់គណបក្សឃុំត្រូវបន្តបណ្តុះបណ្តាលធនធានមនុស្សរបស់ឃុំថែមទៀត ដោយសារមន្ត្រីយើងតាមសង្កាត់ ភូមិមួយចំនួនមានវ័យចាស់ជរាហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *