រថយន្តដឹកសពពីប្រទេសថៃមកកម្ពុជាដើម្បីយកទៅធ្វើបុណ្យបានក្រឡាប់ធ្លាក់ចូលប្រឡាយទឹក

ខេត្តកំពង់ឆ្នាំង សពបុរសម្នាក់អាចនិយាយបានថា ត្រូវស្លាប់២ដង ដោយសារតែដឹកតាមរថយន្តពីព្រំប្រទល់ប្រទេសថៃ ឆ្ពោះយកទៅធ្វើបុណ្យនៅផ្ទះគេហដ្ឋានរបស់ខ្លួនត្រូវរថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង៣ និង ៤០ នាទីរសៀលថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ១២០និង ១២១ ស្ថិតក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋាននៅកន្លែងកើតហេតុ ដែលសុំមិនបញ្ចេញឈ្មោះនិងពុំបានប្រាប់ពីអត្តសញ្ញាណរបស់អ្នកបើកបររថយន្ត និងគ្រួសារសព ជនរងគ្រោះបានឲ្យដឹងថា  មានអ្នកជំងឺជាបុរសម្នាក់បានទៅព្យាបាលនៅប្រទេសថៃហើយបានស្លាប់ រួចក្រុមគ្រួសារក៏បានជួល រថយន្តដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានរាជធានីភ្នំពេញ។ប៉ុន្តែពេលដឹកតាមរថយន្តឈ្នួលម៉ាក ស្តារិច ពណ៌ទឹកប្រាក់ មកដល់កន្លែងកើតហេតុ ក៏បាន ផ្ទុះកង់មុខ ក្រោយខាងស្ដាំ ទាំង២គ្រាប់ ធ្លាក់ចូលប្រឡាយទឹកខាងស្តាំ តែម្ដង។

ប្រភពដដែលបាន បន្តថាអ្នកជិះក្នុងរថយន្តជាគ្រួសារសពជនរងគ្រោះមានគ្នា ៥នាក់ បានរងរបួស៣នាក់ក្នុងនោះធ្ងន់ម្នាក់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅ មណ្ឌលសុខភាពស្រុកបរិបូណ៌។ចំណែកសព ត្រូវបាន ក្រុមគ្រួសារ ជួលរថយន្តបន្តដឹកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីនៃការដឹកសព បណ្ដាលឲ្យក្រឡាប់នេះដែរ ត្រូវបានមតិភាគច្រើនដែលមានជំនឿថាការដឹកសពតាមរថយន្តគឺត្រូវរៀបចំតាមប្រពៃណីត្រឹមត្រូវ ទើបមានសុវត្ថិភាព ។យ៉ាងនេះក្តីនេះគ្រាន់តែជាជំនឿ តគ្នា តែប៉ុណ្ណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *