សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនតៃកុងឡាន និងគ្រឿងចក្រ ខណៈដែលកំពុងធ្វើសកម្មភាពជីកស្រះក្នុងតំបន់២ ដែលជាតំបន់ហាមឃាត់

កំពង់ឆ្នាំង៖ អ្នកបើកបររថយន្តម្នាក់ រថយន្តមួយគ្រឿង និងអេស្កាវាទ័រមួយគ្រឿង ត្រូវបានសមត្ថកិច្ចចំរុះចាប់ឃាត់បញ្ជូនមកកាន់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ខណៈដែលពួកគេបានជីកកាយដីតំបន់២ ធ្វើជាស្រះ និងលើកជាដីទួលជាប់នឹងខ្ទមអ្នកតា ដែលជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋគ្មានច្បាប់។ កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៣ នៅចំណុចខ្ទមអ្នកតា ក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំស្រុករលាប្អៀរ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា ករណីជីកកាយដីតំបន់២ ធ្វើជាស្រះនិងលើកជាដីទួលនៅចំណុចខាងលើនេះ គឺជាទង្វើខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាត។ ដីតំបន់២ នៅចំណុចខាងលើនេះមានទំហំ ១០០ម៉ែត្រគុណនឹង ៥០ម៉ែត្រ ដែលត្រូវគេជីកធ្វើជាស្រះជម្រៅមួយម៉ែត្រកន្លះ និងហើយលើកជាទួល ចេតិយ និងម៉ុងរសពរបស់លោក ទុំសារី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាបៀរ។

តាមការអះអាងរបស់ស្ត្រីម្នាក់ជាកូនស្រីរបស់លោក ទុំ សារី បានឲ្យដឹងថា គាត់បានទិញពីគេដែលមានឯកសារភូមិឃុំត្រឹមត្រូវ ហើយការជីកស្រះលើកដីធ្វើជាទួលចេតីយ៍ និងម៉ុងសពនេះ ជាប់នឹងខ្ទមអ្នកតាដែលជាទីសក្ការៈពីបុរាណ គឺម្ចាស់គ្រឿងចក្រឈ្មោះស៊ុយ ជាអ្នកធានាអះអាងរត់ច្បាប់សម្រាប់ការជីករស្រះនិងលើកជាដីចូលនេះ។

ដោយឡែកអ្នកបើកបររថយន្តដឹកគ្រឿងចក្រម្នាក់និងអ្នកបើកបរអេស្កាវ៉ាទ័រម្នាក់ បានបើករត់គេចពីចំណុចខាងលើនេះទោះបីសមត្ថកិច្ចឃាត់ក៏មិនស្តាប់។ មិនតែប៉ុណ្ណោះអ្នកបើកបរអេស្កាវេទ័រនោះពេលសមត្ថ កិច្ចបើករថយន្តតាមពីក្រោយស៊ីប្លេឲ្យឈប់គេបែរជាចង់យកប្រមោយអេស្កាវ៉ាទ័រវាយរថយន្តសមត្ថកិច្ចទៀតផង។

ករណីនេះ ក្រោយពីសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឆ្លងយោបល់លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យឃាត់ខ្លួនអ្នកបើកបររថយន្តចំណែកអ្នកបើកបរអេស្កាវ៉ាត់ទ័រដែលរត់គេចខ្លួនបាត់នោះ និងបញ្ជូនរថយន្តនិងអេស្កាវ៉ាទ័រមកទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកសាងសំណុំរឿងតាមនីតិវិធី។

លោកព្រះរាជអាជ្ញាក៏បានបញ្ជារឱ្យសមត្ថកិច្ចតាម ស្រាវជ្រាវអត្តសញ្ញាណនិង តាមចាប់ខ្លួនដល់ផ្ទះបញ្ជូ នមកតុលាការ។ ពីព្រោះទង្វើខាងលើនេះគឺជាការប្រឆាំ ងនីតិវិធីរបស់សមត្ថកិច្ច។

ដោយឡែកករណីឈូសឆាយដីតំបន់២ ជីកស្រះនិងលើកធ្វើជាដីទួល ខុសច្បាប់នៅចំណុចខាងលើនេះ លោកព្រះរាជអាជ្ញា ក៏បានបញ្ជារឲ្យលោកលីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងស្រាវជ្រាវការកាន់កាប់ដីធ្លី និងកសាងសំណុំរឿងប ញ្ជូនមកកា ន់អយ្យការតុលាការខេត្តកំពង់ឆ្នាំងផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *