ខេត្តស្វាយរៀង៖នៅថ្ងៃ ទី ២១ខែឧសភា ឆ្នាំ ២០២៣ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្រ្ទា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និង បើកការដ្ឋានជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង ៣៩០០ម៉ែត្រ ទទឹង៥ម៉ែត្រ(ទាំងជើងទេ) កម្រាស់ ០.១៥ ម៉ែត្រ ដាក់លូមុខកាត់០.៦០.ម មួយកន្លែងនិងដាក់ស្លាកសញ្ញាមូលនិធិឃុំមួយ ភូមិ២ ភូមិ ត្រពាំងធ្លក និងភូមិ បន្លាស្អិត ស្ថិតក្នុងឃុំច្រេស ស្រុក ចន្រ្ទា ខេត្តស្វាយរៀង ដោយប្រើប្រាស់ថវិកាមូលនិធិឃុំក្នុងឆ្នាំ២០២៣ដែលចំណាយថវិកា១៣៥.០០០០០០០។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក អភិបាលរងស្រុក លោកស្រីប្រធានការិយាផែនការ និងគាំទ្រឃុំ លោកមេឃុំច្រេស លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំច្រេស ស្មៀនឃុំ លោក លោកស្រីមេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមហ៊ុនទទួលការ និងប្រជាពលរដ្ឋ ចូលរួមជាច្រើននាក់ផងដែរ។
ថ្លែងក្នុងពិធីនេះ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានមានមតិសំណេះសំណាលផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងដល់ បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលស្រុក ក៏បានមានមតិជម្រាបជូនបងប្អូនពលរដ្ឋឱ្យយល់ពីតម្លៃនៃសន្តិភាពហើយយើងរួមគ្នារក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិក និង ជាមគ្គុទ្ទេសក៍ឯកនៃសន្តិភាពនៅកម្ពុជា ដែលធ្វើប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
លោកអភិបាលស្រុក ក៏បានបន្ថែមថា រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ គឺតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ជាក់ស្ដែងរាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដោយសារសម្ពាធអតិផរណា ដើម្បីរួមចំណែកក្នុងការដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត ។
លោក ថន ថាវុទ្ធា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ច ជាពលរដ្ឋក្នុងការចូលរួម ក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការអភិវឌ្ឍន៍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា ជាពិសេសបន្តគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនិងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានមានប្រសាសន៍ថា៖សូមអោយបងប្អូនប្រជាពលរដ្ឋជួយសហការជាជាមួយក្រុមប្រឹក្សាឃុំនិងក្រុមហ៊ុនដើម្បីសម្រួលដល់ការងារជួសជុលផ្លូវឱ្យទទួលបានជោគជ័យ និងសូមបងប្អូនប្រជាពលរដ្ឋមានយោគយល់ក្នុងពេលដែលក្រុមហ៊ុនដំណើរការជួសជុលនិងជួយត្រួតពិនិត្យ និង តាមដានមើលការអនុវត្តគម្រោងទាំងអស់គ្នា ដើម្បីឱ្យក្រុមហ៊ុនអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងកិច្ចសន្យាជាមួយក្រុមប្រឹក្សានិងសូមចូលរួមជួយថែរក្សាផ្លូវឱ្យបានល្អ ព្រោះជាទ្រព្យសម្បត្តិយើងទាំងអស់គ្នាក្រោយពីជួសជុលរួចជាស្ថាពរនិងត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាត្រូវជៀសឱ្យផុតពីគ្រឿងញៀនសូមចូលរួមលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕