កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានដឹកនាំកងកម្លាំង យោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង កងរាជអាវុធហត្ថ ខេត្ត ជិត ១០០០នាក់ ដើម្បីចាក់វ៉ាក់សាំងការពារមេរោគកូវិដ១៩នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១ ដែល ពីធីចាក់វ៉ាក់សាំងការពារមេរោគកូវិដ១៩ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងនេះ គឺត្រូវបានចាក់ជូន ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដឥ១៩បាន ក្នុងនោះក៏ត្រូវតែ ថែរក្សាសុខភាពអនាម័យ ដើម្បីសុខភាពល្អ ដោយអនុវត្តតាមកាណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគឺត្រូវគោរពតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន គឺ៣ការពារ និង៣កុំផងដែរ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ ដែលបានមកចូលរួមចាក់វ៉ាក់សាំងការពារមេរោគកូវិដ១៩ ដោយស្ម័គ្រចិត្តនៅពេលនេះ ត្រូវតែគោរពតាមការណែនាំ គ្រូពេទ្យមិនត្រូវធ្វើការធ្ងន់ក្នុងរយពេល៣ ថ្ងៃ ហាមពិសារគ្រឿងស្រវឹង រយៈពេល ៧ ថ្ងៃ និងតមចំណីអាហារមួយចំនួន គឺក្នុងគោលបំណង ដើម្បីឲ្យថ្នាំ មានប្រសិទ្ធិភាពខ្ពស់ ហើយគន្លាត១៥ថ្ងៃ កងកម្លាំងទាំងអស់ ត្រូវបន្តចាក់វ៉ាក់សាំងលើកទី២ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ ហើយនិងជម្រុញឲ្យចាក់វ៉ាក់សាំងដល់ភរិយា និង គ្រួសារ របស់យោធិនផងដែរ។
លោកឧត្តមសេនីយ៍ទោសោម ស៊ុន បានថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលសម្តេចបានខ្នះខ្នែងស្វែងរកវ៉ាក់សាំង ពីប្រទេសមហាមិត្ត មកចាក់ជូនដល់កងកម្លាំង មន្រ្តីរាជការ ដែលជាបុគ្គលជួរមុខ និងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅពេលខាងមុខនេះ ៕


