ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារៈ ឯកឧត្ដម ស៊ុន ចាន់ដារ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងព្រះវិហារ ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កត់កំពង់ប្រណាក បានថ្លែងប្រាប់សមាជិកសមាជិកាគណបក្ស និងថ្នាក់ដឹកនាំបក្សមូលដ្ឋាន សង្កាត់កំពង់ប្រណាកថា៖ គុណសម្បត្តិដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា គឺរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីភ្លើងសង្រ្គាមនិងមានការអភិវឌ្ឍមន៍កដល់សព្វថ្ងៃ។
ការថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា និងបញ្ជូលសមាជិកថ្មីចំនួន៦៥នាក់ទូទាំងភូមិក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះនិងមានការចូលរួមប្រធានគណៈកម្មាធិការគណបក្សក្រុង អនុប្រធានក្រុមការងារគណៈបក្សខេត្តចុះជួយក្រុងថ្នាក់ដឹកនាំបក្សភូមិសង្កាត់សមាជិកសមាជិកា ជាច្រើនរូថែមទៀត។
ឯកឧត្ដម ស៊ុន ចាន់ដារ៉ា បានបន្តថា៖ «បើគ្មានគណបក្សប្រជាជនកម្ពុជា គ្មានសម្តេចតេជោ ហ៊ុន សែន ទេ យើងទាំងអស់គ្នាមិនមានថ្ងៃនេះទេ»។
ឯកឧត្ដម ស៊ុន ចាន់ដារ៉ា ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «បើរបប ប៉ុល ពត នៅបន្តដឹកនាំប្រទេសមកដល់សព្វថ្ងៃ នេះតើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប៉ុន្មាននាក់ទៀតដែលត្រូវយកទៅសម្លាប់ចោល ហើយតើប្រទេសជាតិយើងមានការ រីកចម្រើនដូចសព្វថ្ងៃនេះទេ? ។
នេះហើយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋទាំងអស់ ដែលករណីនេះលោកអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាបន្តទៅទៀត។
ឯកឧត្ដម ស៊ុន ចាន់ដារ៉ា បានក្រើនរំលឹក ដល់សមាជិកសមាជិការ គណៈបក្សសង្កាត់កំពង់ប្រណាកទាំមូល ត្រូវត្រៀមឯកសារពាក់ព័ន្ធនិងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនិតិកាលទី៧ ដែលនឹងឈានមកដល់នៅថ្ងៃទី២៣ ខែកក្ដដាខាមុខនេះ បានណែនាំដល់សមាជិកសមាជិកាគណបក្សនិងប្រជាពលរដ្ឋ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូន គណបក្សប្រជាជនយើង ដើម្បីឱ្យភូមិឃុំយើង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ពិសេសមិនត្រូវជឿតាមការដើរខ្សឹប ការសន្យាបោកប្រាស់របស់ជនអកតិមួយចំនួនធ្វើការញុះញង់ឆ្កឹសឈ្គៀលគ្មានបានការ៕