ព្រះវិហារ÷នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីលថ្វាយ ព្រះពរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ព្រះវស្សា សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែល នឹងប្រារព្ធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ នាពេលខាងមុខនេះ ក្រោមអធិបតីភាព លោក ជំទាវ ចឹក ហេង អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការសាខា តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិកាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងមានការ អញ្ជើញចូលរួម ពីសំណាក់ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង លោកយាយជី លោក តាជីជាច្រើនរូប នៅក្នុងបរិវេណវត្តឧត្តមមុនី ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្ត ព្រះវិហារ៕(ដោយ៖ ស៊ឹម ចរិយា)