កំពង់ធំ.ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងឈូកសម្ដែងក្ដីត្រេកអរ បន្ទាប់ពីទទួលបានផ្មូវបេតុងអាមេ១ខខ្សែ.ពីគម្រោងមូលនិធិឃុំ.សង្កាត់ ឆ្នាំ២០២៣.ជាង៣៣០ម៉ែត្រ.តភ្ជាប់ពីផ្លូវជាតិលេខ០៦ទៅកាន់ភូមិត្រពាំងឈូក។
គម្រោងដេញថ្លៃនេះបានធ្វើឡើងនៅសាលាឃុំបឹងឃុំបឹង.ស្រុកបារាយណ៍.ខេត្តកំពង់ធំ.នាព្រឹកថ្ងៃទី១៦.ខែមិថុនា.ឆ្នាំ២០២៣។
លោកអ៊ួង.សារឿន.អភិបាលស្រុកបារាយណ៍បានជំរុញឲ្យប្រធានក្រុមហ៊ុនដែលដេញថ្លៃបានត្រូវពន្កឿននៃការសាងសង់ផ្លូវបេតុងអោយបានឆាប់រហ័សនិងមានគុណភាពល្អ.ស្របតាមស្តង់ដាបច្ចេកទេស។
លោកអភិបាលស្រុកបានថ្លែងអំណរគុណដល់ក្រ្មមហ៊ុនដែលបានចូលរួមប្រកួតប្រជែងគ្នាដេញថ្លៃប្រកបដោយភាពយុត្តិធម៍ត្រឹមតត្រូវនិងមានតម្លាភាព.ជាលទ្ធផលបានទៅលើក្រុមហ៊ុន.ហេងនីតា.មានតម្លៃទាបជាងគេ.នៅត្រឹមតម្លៃ៧៤លានរៀល.ខណះដែលតម្លៃប៉ានស្មាន១៧៥លានរៀល។
លោក.សេនថុល.ប្រធានក្រុមហ៊ុន.ហេង.នីតាបានឡើងប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព.ដើម្បីជួយពន្លឿនការងារសាងសង់នេះឲ្យបានឆាប់លឿនបំផុតក្នុងកំឡុង២ខែក្រោយ.បន្ទាប់ពីចុះកិច្ចសន្យាជាមួយប្រធានលទ្ធកម្មឃុំ។