កំពង់ធំ.កម្លាំងសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម.សហការចុះចាប់រថយន្តប្រភេទយីឌុប.ដឹកអនុផលព្រៃឈើអត់ច្បាប់ចេញពីតំបន់ព្រៃអង់តែន.ក្នុងគោលបំណង់ដឹកយកទៅលក់នៅភ្នំពេញ.តែត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ច។
លោក.មុំសុផល.នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានប្រាប់ភ្ងាក់ងារ.សារពត៍មានហង្សមាសអោយដឹងថា.រថយន្តដឹកអុសធន់យក្សនេះត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាននៅចំណុចភូមិទួលរលៀប.ឃុំក្រវ៉ា.ស្រុកបារាយ.កំពង់ធំ។ដែលមានម្ចាស់ឈ្មោះលោក.រ៉េត.ជាមេឈ្មួញល្បីល្បាញខាងកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យនៅតំបន់ព្រៃឡង់.ដែលជាកន្លែងហាមឃាត់។
លោកប្រធានរដ្ឋបាលព្រៃឈើខាងលើនេះបានបន្តថារថយន្តល្មើសច្បាប់មួយគ្រឿងនេះ.ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនយកទៅវាស់វែវនៅ.ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម.ដើម្បីធ្វើការពិន័យទៅតាមច្បាប់។គួរបញ្ជាក់ថារថយន្តយីឌុបខាងលើនេះបានអុសចំនួន៣៩ស្ទែរ។