អង្គការ កូហ្វី (KOFIH) កូរ៉េ ប្រចាំនៅកម្ពុជានឹងប្តេជ្ញាបន្ដជួយគាំទ្រវិស័យសុខាភិបាលខេត្តប៉ៃលិន ពិសេសលើគម្រោង ធ្វើឱ្យប្រសើរឡើងប្រព័ន្ធសេវាថែទាំ ព្យាបាលជំងឺមិនឆ្លងនិងភូមិគម្រូសុខភាព០១ មុនគេនៅខេត្តប៉ៃលិន

ប៉ៃលិន៖ លោក សុង យ៉ុង​ហ្គឹ​ន (SONG Youggun) នាយក​ប្រចាំ​ប្រទេស របស់​អង្គការ KOFIH កូរ៉េ បាន​ប្ដេជ្ញា​បន្ដ​ជួយ​គាំទ្រ លើ​វិស័យ​សុខាភិបាល​កម្ពុជា ពិសេស​វិស័យ​សុខាភិបាល​ខេត្ត​ប៉ៃលិន ក្នុងការ​ពង្រីក​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​សេវា​ថែទាំ ព្យាបាល​ជំងឺមិនឆ្លង ដែល​បាន​កំពុងតែ​អនុវត្ដ ក្នុង​ខេត្ដ​គោលដៅ រួមមាន​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្ដ​ប៉ៃលិន ក្នុង​គម្រោង​រយៈពេល​៥​ឆ្នាំ ចាប់តាំងពី ២០២១ ដល់​ឆ្នាំ​២០២៥។

ការ​ថ្លែង​ដូច្នេះ របស់​លោកប្រធានអង្គការ KOFIH ក្នុង​ឱកាស​ទទួល​ជួ​បស​ម្ដែង​ការគួរសមណែនាំខ្លួន និង​ពិភាក្សា​ការងារ ជាមួយ​លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង​លោក ស្លេះ យូ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នា​រសៀលថ្ងៃទី​១៥​ ខែមិថុនា ឆ្នាំ​២០២៣នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន។

បើតាម​លោក សុង យ៉ុង​ហ្គឹ​ន (SONG Youggun) ប្រធានអង្គការ KOFIH បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ រដ្ឋបាលខេត្ត​ប៉ៃលិន ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​តែងតែ​សហការ នឹង​ផ្តល់​ការគាំទ្រ ដល់​ការអនុវត្ត​គម្រោង​នានា ពិសេស ក្នុង​ការ​បំពេញបេសកកម្ម​របស់​ខ្លួន ក្នុង​ខេត្ត​ប៉ៃលិន ទាំងនេះ​សបញ្ជាក់​អំពី​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិ រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ។

ជា​មួយ​គ្នា​នេះ លោកក៏បាន​ប្ដេជ្ញាថា​នឹង​បន្ដ​កិច្ចសហការ ជាមួយ​រដ្ឋបាលខេត្ត​ប៉ៃលិន និង​មន្ទីរ​សុខាភិបាល​ខេត្ត និង​ស្នើសុំ​ការគាំទ្រ​បន្ថែមទៀត ទៅដល់​ប្រតិ​ប​ត្ដិ​ការ និង​សកម្មភាព​ការងារ ជា​បន្ដបន្ទាប់ របស់​អង្គការ KOFIH ផងដែរ​។  ហើយលោកក៏មានផែនការអនុវត្តន៍លើគម្រោងភូមិសុខភាពគម្រូ០១ នៅខេត្តប៉ៃលិនមុនគេផងដែរ ។

ជា​ការ​ឆ្លើយតប​លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​ដ៍​ខ្ពង់ខ្ពស់​លោកជំទាវបាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក សុង យ៉ុង​ហ្គឹ​ន អង្គការ KOFIH  និងប្រជាជនកូរ៉េទាំងអស់ ដែល​បាន​ជួយលើវិស័យសុខាភិបាលនៅកម្ពុជាជាច្រើនមិនអាចកាត់ថ្លៃបាននោះទេ ហើយជាមួយគ្នានោះក៏បានឧបត្ថម្ភ​គាំទ្រ ក្នុង​ការ​ពង្រីក​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​សេវា​ថែទាំ ព្យាបាល​ជំងឺមិនឆ្លង លើ​វិស័យ​សុខាភិបាល​ខេត្ត​ប៉ៃលិន របស់​អង្គការ KOFIH ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​។ លើស​ពី​នោះ ​លោក  ហែម ឬទ្ធី អភិបាលរង​ខេត្ត ក៏បាន​ប្ដេជ្ញា​បន្ដ​សហ​ប្រតិ​ប​ត្ដិ​ការ​នេះ ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។   ហើយលោក​អភិបាលរង​ខេត្ត ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ជួយ​របស់​អង្គការ KOFIH ពិតជា​បានរួម​ចំណែក​ពង្រឹងគុណភាព​សេវា​ថែទាំ​សុខភាព ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ និង​ការរៀបចំ​ប្រព័ន្ធ​តាមដាន​ជំងឺ​ជាដើម សំដៅ​កាត់បន្ថយ​អត្រា​មរណភាព មាតា ទារក និង​កុមារ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល និង​បានរួម​ចំណែក​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រសួងសុខាភិបាល ដើម្បី​ឈានទៅ​សម្រេចបាន ការ​គ្របដណ្តប់​សុខភាព​ជាស​កល ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប៉ិនប្រសព្វប្រកបដោយ​គតិបណ្ឌិត របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ។  ដែលនេះជាមោទនភាពមួយដែលអង្គការ KOFIH បានជួយលើវិស័យសុខាភិបាលនៅកម្ពុនិងខេត្តប៉ៃលិនជាបន្តបន្ទាប់ទៀត។

បន្ទាប់ពីកិច្ចសំណេះសំណាលពិភាក្សាការងារចប់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹកនាំលោកអភិបាលរងខេត្តនិងអង្គការ KOFIH ដើម្បីពិនិត្យមើលលើការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋទូទៅ លើសេវាសុខភិបាលនៅមន្ទីរសុខាភិបាលខេត្តដំណើរការដោយរលូននិងមានពេទ្យគ្រប់ជំនាញប្រចាំការតាមផ្នែកនីមួយៗប្រកបដោយការទទូលខុសត្រូវខ្ពស់ផងដែរ។ ក្នុងឱកាសនោះផងដែរអង្គការ KOFIH ក៏បានផ្តល់ជូននូវឱសថនិងបរិក្ខាពេទ្យមួយចំនួនជូនដល់មន្ទីរសុខាភិបាលខេត្តប៉ៃលិនទុកប្រើប្រាស់តាមតម្រូវការផងដែរ។

សូម​បញ្ជាក់​ថា អង្គការ KOFIH ជាជំនួយឥតសំណងរបស់ប្រជាជនកូរ៉េ បាន​សហការ​គាំទ្រ ក្រសួងសុខាភិបាល​កម្ពុ​ជា សម្រាប់​គម្រោង​កម្មវិធី​សំណុំ​សមាហរណកម្ម​សេវា​សុខភាព​មាតា និង​ទារក ចាប់តាំងពី ឆ្នាំ​២០១១ រហូតមកដល់​ពេលបច្ចុប្បន្ន រួមមានខេត្ត០៣សំខាន់ៗ រួមមានដូចជា៖ ខេត្តបាត់ដំបង ពោធិ៍សាត់ និង​ប៉ៃលិន និង​ពង្រីក​បន្ថែម​គម្រោង​មួយចំនួនទៀត​ដូចជា កម្មវិធី​ឆ្លើយតប​បន្ទាន់​សម្រាប់​សុខភាព កម្មវិធី​ពង្រឹង​សមត្ថភាព​ការ​ផ្តល់សេវា EmONC កម្មវិធី​ធ្វើ​ឱ្យ​ប្រសើរឡើង​គុណភាព​សេវា តាមរយៈ​ការ​ពង្រឹង និង​គ្រប់គ្រង​ជំងឺមិនឆ្លង កម្មវិធី​ពង្រឹងសមត្ថភាព​សម្រាប់​សេវា​ថែទាំ​ទារក​ទើបនឹង​កើត​ផងដែរ​៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *