ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជាបន្តបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាក្នុងស្រុក សង្គមថ្មី ខេត្តព្រះវិហារ

ព្រះវិហារ៖ នារព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានបន្តបំពាក់មេដាយការពារជាតិ ជូនសមាជិក សមាជិកា ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចំនួន១០៩នាក់។

ពិធីនេះធ្នឮវើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានខេត្ដព្រះវិហារ ។

បន្ទាប់ពីបានស្តាប់នូវ មតិស្វាគមន៍ និងរបាយការណ៍ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហាររួចមក។

ឯកឧត្តម នាយឧត្ដមសេនីយ៏ ទេសរដ្ឋមន្រ្តី មាស សុភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលកន្លងមកបានយកចិត្តទុកដាក់អំពីសុខទុក្ខដល់បងប្អូនជាប្រចាំ និងតែងបានជួយសម្រួលកិច្ចការងារ និងរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនរបស់យើង។

ឯកឧត្តម ទេស រដ្ឋមន្ត្រីមាស សុភា បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ សមាគមគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលថ្នាក់ដឹកនាំតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ។

ឯកឧត្តម មាស សុភា ថ្លែងបញ្ជាក់ថា ពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជននាពេលនេះ គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលប្រកបដោយការគោរព និងដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេត្វជាតិមាតុភូមិ និងប្រជាជន មានសុខសន្តិភាពមកដល់សព្វថ្ងៃ។

ក្នុងនោះសមាជិក សមាជិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលត្រូវបំពាក់មេដៃការពារជាតិជូនមានចំនួន១៩០២នាក់ សមាជិកសារុបទូទាំងខេត្តមានចំនួន១៩៥០នាក់ផងដែរ។

សមាជិក សមាជិការ ដែលទទួលបានការបំពាក់មេដាយ ដាយម្នាក់ៗទទួលបានថវិកា ៥០ ០០០រៀល ជាអំណោយដ៏ថ្លៃថ្លាបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាយើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *