សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារបន្តរៀបចំពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាទូទាំងខេត្ត

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីបំពាក់មេដាយការពារជាតិ ជូនសមាជិក សមាជិកា ក្នុងស្រុកគូលែនចំនួន២០៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានខេត្ដព្រះវិហារ ។

បន្ទាប់ពីបានស្តាប់នូវ មតិស្វាគមន៍ និងរបាយការណ៍ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ  ឯកឧត្តម នាយឧត្ដមសេនីយ៏ ទេសរដ្ឋមន្រ្តី មាស សុភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលកន្លងមកបានយកចិត្តទុកដាក់អំពីសុខទុក្ខដល់បងប្អូនជាប្រចាំ និងតែងបានជួយសម្រួលកិច្ចការងារ និងរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន។

ឯកឧត្តម ទេស រដ្ឋមន្ត្រីមាស សុភា និងក្នុងនាម  ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ។

ឯកឧត្តម មាស សុភា បានបញ្ជាក់ថា ពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជននាពេលនេះ គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលប្រកបដោយការគោរព និងដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេត្វជាតិមាតុភូមិ មានដល់សុខសន្តិភាពរបស់ប្រជាណទូទាំងប្រទេស។

ក្នុងនោះដែរ ឯកឧត្តម មាស សុភា ក៏បានរំលឹកដល់បងប្អូនត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រលើការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះឆ្នោតជូគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តេចតេជោ ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧បន្តទៀត។ ក្នុងឱកាសនេះដែរ ឯកឧត្តម មាស សុភា បាននាំមកនូវថវិការដែលជាអំណោយដ៏ថ្លៃថ្លាបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនបងប្អូនអតីតយុទ្ធជនកម្ពុជាដែលទទួលបានការបំពាក់មេដាយ ដោយម្នាក់ៗទទួលបានថវិកា ៥០ ០០០រៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *