អាជ្ញាធខេត្តកំពង់ឆ្នាំងបានប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១១០ទិវាអន្តរជាតិនារី៨មិនាក្រោមប្រធានបទ ស្ត្រីនិងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវិត១៩

ខេត្តកំពង់ឆ្នាំង: អាជ្ញាធខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៤ខែមីនា ឆ្នាំ២០២១នេះបានរៀបចំ ប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ក្រោមអធិបតីភាពអភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្ត ឈួចន្ទ័ឌឿន និង លោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត និង បងប្អូននារីចូលរួមជាច្រើននាក់។ ប្រធានកិច្ចការនារីខេត្តកំពង់ឆ្នាំងលោកស្រី ពេជសូការ បានឡើងអានរបាយការណ៍វឌ្ឍនភាពដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំកន្លងមកនិងទិសដៅអនុវត្តបន្តផងដែរ។អភិបាលរងខេត្ត កំពង់ឆ្នាំងលោកជំទាវ ប៊នសុភី ក៍បានឡើងបានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១១០នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១។មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះផងដែរឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងទៅកាន់បងប្អូនស្រ្តីគ្រប់រូបដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និង សង្គមជាតិហើយក៏ជាឆ្អឹងខ្នងផ្នែកសេដ្ឋកិច្ចរបស់ក្រុមគ្រួសារគ្រួសារ។លោកថាដូចនេះបងប្អូនស្ត្រីទាំងអស់ត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានសមត្ថភាពផុលផុសជាងមុន។

អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បន្តទៀតថាៈថ្ងៃនេះប្រធានបទ «ស្ត្រីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩»គឺ ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសមភាពយេនឌ័រដែល រាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាពឋានៈ តួនាទីរបស់ស្ត្រី និងសុខុមាលភាពសង្គម ដើម្បីអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាព និងសមត្ថភាពផងដែរ។ឯកឧត្តមអភិបាលខេត្ត  បានបញ្ជាក់បន្ថែមទៀតថាៈ ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជា បានកំពុងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាំងពីទីប្រជុំជន ទៅដល់ជនបទ ទាំងផ្លូវ ទឹក ភ្លើង មណ្ឌលសុខភាព សាលារៀន ។ ល។

និងបន្តសម្រេចបានលទ្ធផលធំៗថ្មីៗជាច្រើនទៀត ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សង្គម និងកែលំអរ ជីវភាពរស់នៅរបស់ប្រជាជន ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើនយ៉ាងឆាប់រហ័ស។

ប៉ុន្តែអ្វីដែលជាអកុសល ពិភពលោកទាំងមូលដែលរួមមានទាំងកម្ពុជាផងដែរ បានទទួលរងនូវជំងឺដ៏កាចសាហាវឆ្លងរីករាលដាលយ៉ាងលឿន គឺជំងឺកូវីដ-១៩បង្កអោយមានការជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ហើយ សាលារៀនត្រូវបិទផ្អាកបណ្តោះអាសន្នជាដើម។តែទោះជាយ៉ាងណាក៏ដោយក៏ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការ ៣ការពារ ៣កុំ រួមគ្នាអនុវត្តដើម្បីកុំអោយឆ្លងរាលដាលក្នុងសហគមន៍នៃកម្ពុជា។

នៅបញ្ចប់ពិធីឯកឧត្តមអភិបាលខេត្តបានជូនបាច់ផ្កានិងវត្ថុអានុស្សាវរិយ៍ដល់លោកជំទាវជាភរិយា លោកជំទាវអ្នកតំណាងរាស្រ្ត លោកជំទាវសមាជិករាជរដ្ឋភិបាល សមាជិកក្រុមប្រឹក្សាខេត្តនិងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារីដែលបានអញ្ជើញចូលរួមផងដែរ៕ សានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *