បន្ទាយមានជ័យ៖ ក្របីចូលក្រុងរត់ចូលផ្សារដេញជល់និងវាត់ស្នែងបង្កឲ្យមនុស្សរបួសធ្ងន់ស្រាល៤នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០.៤០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចកែងជ្រូកខ្វៃ ផ្សារអគ្គៈ និងចំណុចផ្សារត្រី ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានប្រាប់ថា៖ នៅពេលដែលក្របីដេញជល់ និងវាត់ស្នែងបណ្តាលប្រជាពលរដ្ឋរងរបួសធ្ងន់២នាក់ និងស្រាល៣ទៅ៤នាក់ គឺមានក្របីឈ្មោល១ក្បាលបានរត់ចូលផ្សារត្រីខាងជើងផ្សារអគ្គៈក្រុងប៉ោយប៉ែត បានជល់និងវាត់ស្នែងអ្នកជិៈម៉ូតូនៅតាមផ្លូវបណ្តាលឲ្យរបួស៥ទៅ៦នាក់ ហើយរបូួសធ្ងន់ទៅពេទ្យមានពីរនាក់ ស្រីម្នាក់ និងប្រុសម្នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ ក្រោយក្របីឈ្មោល១ ក្បាលបង្ករបួសស្នាមដល់ប្រជាពលរដ្ឋរបួសធ្ងន់ស្រាល៦នាក់ស្រី៣នាក់ហើយកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថរួមប្រជាពលរដ្ឋបាននាំគ្នាដេញទាក់ និងចាប់មានរយៈពេលជិត២ម៉ោងទើបបុរសម្នាក់បានដើរលបៗយកខ្សែរទាក់ករចងជើងទាំង៤ដឹកមកទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវរកម្ចាស់ចេញមុខមកដោះស្រាយជាមួយប្រជាពលរដ្ឋរងរបួស។
តាមការបញ្ជាក់ពីបុរសម្នាក់ ដែលចូលចាប់ក្របីបានបញ្ជាក់ថា ក្របីឈ្មោល១ក្បាលដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបណ្តាលរបួសធ្ងន់ស្រាល៦នាក់ គឺជាក្របីឈ្មោលផ្អើលមនុស្ស ដើរជល់ និងវាត់មនុស្សដែលនៅទើសមុខវា អាចថាក្របីនេះ ធ្លាប់តែរស់នៅស្រុកស្រែ ដល់ពេលគេដឹកមកអាចរួចទើបរត់ចូលហ្វូងមនុស្ស បង្កគ្រោះថ្នាក់បែបនេះ៕(សៅនៅ)