វត្ថុបុរាណដ៏កំរត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនសមត្ថកិច្ចជំនាញការិយាល័យនគរបាលបេតិកភណ្ឌ

ព្រះវិហារ៖កាលពីថ្ងៃទី០៥/មិថុនា/២០២៣កន្លងទៅ មានអាខោនហ្វេសបុកឈ្មោះ (ណេ ព្រះវិហារ)បានបង្ហោះរូប(ព្រះខ័នរាជ្យបុរាណ)ដែលមានអាយុកាលរាប់លានរាប់ពាន់ឆ្នាំនាសម័យកាល    ដោយក្រោមការដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់ផែនការអោយទៅ កម្លាំងជំនាញការិយាល័យនគរបាលបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាល​ខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ​ កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ចុះស្រាវជ្រាវរក ម្ចាស់ហ្វេសប៊ុក ដែលបានបង្ហោះរូប(ព្រះខ័នរាជ្យបុរាណ)សមត្ថកិច្ចធ្វើការស្រាវជ្រាវអស់រយៈពេល៤ថ្ងៃ លុះមកដល់ ថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ​២០២៣ វេលា​ម៉ោង៨:៣០នាទី​សមត្ថកិច្ចបានរកឃើញ ម្ចាស់ដើមដែលរក្សាទុកវត្ថុបរាណនោះ នៅផ្ទះរបស់ឈ្មោះ ហេង​ ភីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ​ រស់នៅភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ក្រោយមកសមត្ថកិច្ចបានពន្យល់ណែនាំដល់គាត់ គាត់បានស្ម័គ្គចិត្តយកមកប្រគល់អោយសមត្ថកិច្ចយើងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរក្សា ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារជាបណ្តោះអាសន្ន រង់ចាំមានគោលការណ៍ថ្មីតាមនិតិវិធី។

សូមបញ្ជាក់ថា (រូបព្រះខ័នរាជ្យបុរាណ) មានប្រវែង០,៨៦សង់ទីម៉ែត្រ (ក្នុងនោះ

ផ្លែព្រះខ័ន មានប្រវែង ០,៦០សង់ទីម៉ែត្រ,ទទឹងផ្លែព្រះខ័នមានប្រវែង ០,៦០សង់ទីម៉ែត្រ,ដងព្រះខ័នមានប្រវែង ០,២៦សង់ទីម៉ែត្រ និងមានទម្ងន់២,៦គីឡូក្រាម)ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *