កំពង់ធំ.មន្ត្រីយោធាម្នាក់.ត្រូវបានសាលាដំបូងខេត្តកំពង់ធំ.បញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្ត.បន្ទាប់ពីបានកាប់រៀន ទន្ទ្រានព្រៃយកហុំពទ្ធដីព្រៃឈើ តំបន់ព្រៃអង់តែន ដោយខុសច្បាប់ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នឹងរកឃើញអ្នកនៅពីក្រោយខ្នង នៃវិនាសកម្មព្រៃឈើតំបន់ព្រៃអង់តែន រាប់សិបហិចតា នៅចំនុច ៤៤-អូរតាកាវ គឺជាមន្រី្តយោធា ពាក់ផ្កាយ ២ ។ រង់ចាំមើលនិតិវិធីបន្តទៀតថា តើការឃាត់ខ្លួន ជនសង្ស័យម្នាក់នេះ និងទៅជាយ៉ាងណា ? ហើយតើឧត្តមសេនីយ៍ពាក់ផ្កាយ២ ដែលនៅពីក្រោយខ្នងនៃការកាប់រៀនទន្ទ្រានកាន់កាប់ ហ៊ុំព័ទ្ធដីព្រៃឈើដោយខុសច្បាប់រូបនេះនឹងទៅជាយ៉ាងណាដែរ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ.លោកសាយ.វាសនា.បានប្រាប់ថាញ្ជាក់ថា.កាលពីថ្ងៃទី 2 ខែមិថុនាឆ្នាំ 2023 ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត.គឺលោក.ង៉ែតណារ័ត្ន.បានបញ្ជាអោយកម្លាំង កងរាជអាវុធហត្ថដែល ទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចាប់ឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅតុលាការខេត្តកំពង់ធំភ្លាមៗ ដោយចោទពីបទ “ផ្ដើមគំនិតក្នុងអំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋ.ដោយគ្មានលិខិតអនុញ្ញាត”។ បុគ្គលដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ មានឈ្មោះលោក .ស៊ាងសុខឈន .ដែលជាជនដៃដល់ រស់នៅឃុំទំរីង.ស្រុកសណ្តាន់.ខេត្តកំពង់ធំ ដែលបាននឹងកំពុង កាប់បំផ្លាញព្រៃអង់តែន រាប់រយហិកតា នៅចំនុច៤៤- អូរតាកាវ ។
ក្រោយបញ្ជូនទៅតុលាការ បុគ្គលរូបនេះបានឆ្លើយសារភាពដាក់អ្នកនៅពីក្រោយខ្នង ដែលផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បី ឲ្យលោកធ្វើសកម្មភាពកាប់បំផ្លាញព្រៃអង់តែននោះគឺលោកឧត្តមសេនីយ៍ទោ តាំងចាន់ពន្លឺ .បើតាមប្រភពថា ជាកងទ័ពមួកខៀវទៀតផង ។ចំណែកអ្នកពាក់ព័ន្ធក្នុងករណីនេះ.ចៅក្រមស៊ើបសួរកំពុងបន្តនិតិវិធី។