ប្រជាជនកម្ពុជាប្រមាណ ១៥ម៉ឺននាក់ ត្រូវបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការប្រើប្រាស់ថ្នាំជក់

ព្រះវិហារ៖ ក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ទូទាំងពិភពលោកប្រមាណជា ៨លាននាក់ និងអ្នកស្រូបផ្សែងបារីពីគេស្លាប់ប្រមាណជា ៧សែននាក់ ក្នុងនោះប្រជាជនកម្ពុជាប្រមាណ ១៥ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់។

ថ្លែងក្នុងពិធីអបអរសាទរទិវាពិភពលោកគ្មានថ្មជក់ ក្រោមប្រធានបទ យើងត្រូវការអាហារមិនមែនថ្នាំជក់ នៅខេត្តព្រះវិហារ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោក សែម រិទ្ធី អនុប្រធានគម្រោងយើងរួមគ្នានៃអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ បានអោយដឹងថា សម្រាប់ការប្រារព្ភទិវាពិភពលោកគ្មានថ្នាំជក់ គឺក្នុងគោលបំណង ដើម្បីបង្កើនចំណេះដឹងដល់ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យយល់ដឹងអំពីផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះសុខភាព ដោយ សាការជក់បារី ឬចុកថ្នាំ ឬការប្រើប្រាស់ផលិតផលថ្នាំជក់ ចំពោះស្ដ្រីមានផ្ទៃពោះ ឬកុមារតូចៗ ដែលស្រូបយកផ្សែងបារីពីគេ ព្រមទាំងជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសអាណា ព្យាបាល និងអ្នកថែទាំកុមារ ឱ្យបោះបង់ចោលទម្លាប់ជក់ ឬចុកថ្នាំដើម្បីសុខភាពខ្លួនឯង-កុមារ និងអ្នកដ៏ទៃព្រមទាំងបញ្ឈប់ការដាំថ្មាំជក់ ដោយងាកមកដាំដំណាំ និងបន្លែបង្ការដែលជាអាហារ ផ្តល់ផលប្រយោជន៍ដល់សុខភាពវិញ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ប៊ុន សុភ័ន អភិបាលរងស្រុកជ័យសែន បានថ្លែងកោតសរសើរ និងអំណរគុណ ចំពោះអង្គការអាដ្រា ដែលបានរៀបចំកម្មវិធីនិងបានបង្ហាញនូវខ្លឹមសារល្អៗ ដែលទាក់ទងទៅ និងផលប៉ះពាល់ ដោយសារការប្រើប្រាស់ថ្មាំជក់ ដែលទាំងនេះគឺជាសារដាស់តឿនទៅដល់ បងប្អូន និងជាចំណេះដឹងដើម្បីអោយបញ្ឈប់ការប្រើប្រាស់ថ្នាំជក់ ពីព្រោះវាធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ ធ្ងរដល់សុខភាព សេដ្ឋកិច្ចគ្រួសារ និងបរិស្ថាន។ លោកក៏បានផ្តាំផ្ញើដល់បងប្អូនបន្ត ផ្សព្វផ្សាយនូវ ចំណេះដឹងនាថ្ងៃនេះ ទៅដល់បងប្អូន និងសាច់ញ្ញតិ ក្នុងគ្រួសារដើម្បីអោយ ពួកគាត់បានយល់ដឹង និងបញ្ឈប់ការជក់បារីដើម្បីសុខភាពល្អនិងមានសុភមង្គលក្នុងគ្រួសារ។

សូមបញ្ជាក់ថាសព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបាននិង កំពុងយកចិត្តទុកដាក់ជាខ្លាំងទៅ លើការថែទាំសុខភាព។ ដើម្បីកាត់បន្ថយភាពក្រីក្រ កម្ពុជាអនុលោមតាមអនុសញ្ញា ត្រួតពិនិត្យ ថ្មាំជក់ ដែលប្រទេសកម្ពុជាបានអនុម័តរួចនៅឆ្នាំ២០១៥។ អនុសញ្ញា៥បាននិងកំពុងអនុវត្ត ដើម្បីសុខភាពពលរដ្ឋគឺ ទី១ ហាមផ្សព្វផ្សាយពាណិជ្ជកម្មថ្នាំជក់គ្រប់រូបភាព ទី២ ដាក់សារ ព្រមានសុខភាពជាភាសាខ្មែរនិងជារូបភាពលើកញ្ចប់ផលិតផលថ្មាំជក់ ទី៣ ហាមជក់ឬបង្ហុយ ផ្សែងផលិតផលថ្មាំជក់នៅកន្លែងធ្វើការឬកន្លែងសាធារណៈ ទី៤ ផាកពិន័យជាប្រាក់បើជនណា ជក់នៅកន្លែងហាមឃាត់ និងទី៥ តម្លើងពន្ធលើថ្មាំជក់តាមកម្រិតស្តង់ដារអន្តរជាតិ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *