ឯកឧត្តម ម៉ឹង កុម្ភៈ បន្តចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធាន សាខាបក្សភូមិក្នុងឃុំព្រៃគគីរនិងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ហ៊ុន សែន ចែកជួនដល់ពលរដ្ឋក្រីក្រចំនួន ១៥ គ្រួសារនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ ឯកឧត្តមម៉ឹង កុម្ភៈ អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា តំណាងឯកឧត្តមមុឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានសាខាបក្សភូមិ និងនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ នៅក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីក្រុមការងារនិង លោកប្រធានគណបក្សស្រុក សមាជិក សមាជិការគណបក្ស និងលោកលោកស្រីជាប្រធាន អនុប្រធានសាខាបក្សភូមិចំនួន៧៥នាក់ផងដែរ។

ថ្លែងនៅក្នុងឱកាសឯកឧត្តម ម៉ឹង កុម្ភៈ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ  ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ដែលជានិច្ចកាលលោកតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកចន្ទ្រា ហើយពលរដ្ឋដែលមានទុក្ខលំបាក លោកតែងតែចាត់ឱ្យក្រុមការងារចុះផ្ទាល់ដោះស្រាយបានទាន់ពេលវេលាផងដែរ។

ឯកឧត្តម មុឹង កុម្ភៈបានថ្លែងណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យបានដិតដល់ និងធ្វើការឆ្លើយតបជាបន្ទាន់រាល់ការសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងករណីសេវាហួសពីសមត្ថភាពឆ្លើយតប ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ នៅតាមវេទិការសាធារណៈណាមួយឱ្យពួកគាត់បានជ្រាប និងអស់ចម្ងល់ផងដែរ។

បន្ថែមលើសពីនេះ ឯកឧត្តម ម៉ឹង កុម្ភៈ ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តនាំមកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រាក៏បានអំពាវនាវឲ្យសមាជិក សមាជិកា គណបក្សទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងជានិរន្ត ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សាខាបក្សភូមិនៅឃុំព្រៃគគីរនេះដែរ លោកមេភូមិក៏បានឡើងរាយការណ៍អំពីការសំណូមពរនិងសេវាផ្សេងៗនៅមូលដ្ឋានមានដូចជា បញ្ហាផ្លូវ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារនិងលូរំដោះទឹកឲ្យមន្ត្រីដែលពាក់ព័ន្ធឡើងបកស្រាយ និងបានលើកយកការសំណូមពរផ្សេងៗនៅមូលដ្ឋាន ដាក់ជូនឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ដើម្បីជ្រាបជាព័ត៍មាននិងធ្វើការដោះស្រាយផងដែរ។

សូមបញ្ជាក់ថា សមាជិក សមាជិការបស់គណបក្សប្រជាជនដែលបានចូលរួម ឯកឧត្តម មុឹង កុម្ភៈ បាននាំអំណោយនិងថវិការបស់លោកមុឹង សំផន ជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន២មុឺនរៀល និងពលរដ្ឋក្រីក្រ១៥ គ្រួសារក្នុង១គ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេះ ត្រីខកំប៉ុង១យួរ ទឹកស៊ីវអុីវ១យួរ ទឹកត្រី៤ដប ក្រមា១ និងថវិការ ២០០០០រៀល។

ពលរដ្ឋដែលមានជីវភាពខ្វះខាតក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន  ហ៊ុន សែន ព្រមទាំង ឯកឧត្តមមុឹង សំផនប្រធានក្រុមការងារចុះជួយស្រុក ចន្ទ្រាដែលបានគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ហើយបាននាំអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់ពួកគាត់នៅពេលនេះហើយសូមប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាផងដែរ។

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *